រាជធានីភ្នំពេញ៖ តារាចម្រៀងស្រីដែលជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ កញ្ញា បាន មុន្នីល័ក្ខ នៅនេះបន្តិចបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ធ្វើអោយអ្នកគាំទ្រប្រហោងពោះជំនួស ក្រោយជួបគ្រោះស៊យទាំងកណ្តាលថ្ងៃចែលតែម្តង ដោ​យ​សារតែឡានរបស់នាងបានផ្ទុះកង់កណ្តាលផ្លូវពេលកំពុងធ្វើដំណើរតាមផ្លូវ រហូតភ័យខ្លួនបង្ហោះសារភ្លាមៗនៅហ្វេសប៊ុក។

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កញ្ញា បាន មុន្នីល័ក្ខ នាងបានសរសេរៀបរាប់ទាំងអារម្មណ៍ភ័យបុកពោះឌឹបៗថា ៖ “លើកទីមួយហើយ ដែលជួបរឿងផ្ទុះកង់ឡានបែបនេះ សំណាងដែលគ្មានឡានគេនៅពីមុខ ភ័យណាស់លោកអើយ” ។

ក្រោយឃើញ បាន មុន្នីល័ក្ខ ជួបហេតុការណ៍នេះ ក៏ឃើញមានបងប្អូនអ្នកសិល្បៈជាច្រើនបានចូលកមខមិនសួរសុខទុក្ខជាហូរហែរផង។ ដោយក្នុងនោះគេក៏ឃើញពិធីករដ៏ល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ក៏បានចូលមកខមិនថា ៖ហ្អូ ត្រូវប្រយ័ត្នបន្តិច រឿងគ្រឿងក្រោមនឹងអូន តែមិនអីទេ សូមជូនពរអោយមានសំណាងល្អគ្រប់ពេលណា”៕