រាជធានីភ្នំពេញ ៖ យោងតាមការបង្ហោះរបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការ ចំពោះក្រុមអ្នកលក់ឡេមួយក្រុមដែលបានយកភាពយន្ដខ្មែរបុរាណរឿងទុំទាវមកថតសំដែងធ្វើជាការលេងសើចគ្មានវិជ្ជាជីវៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សីលធម៌សង្គម។

ដោយក្នុងសំណេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោក ហេង ឡុង មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចំពោះក្រុមសំដែងវីដេអូខាងក្រោមនេះ ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា»៕