ភ្នំពេញ៖ កាលពីព្រឹកមិញនេះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានជូនដំណឹងដល់បងប្អូនសិល្បករ សិល្បការនីថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នឹងនាំយកថវិកាដែលបានមកពីបងប្អូនសប្បុរសជននៅអូស្ត្រាលី និងនំចំណីទៅចែកជូនក្មេងកំព្រានៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ នាឱកាសចែកថវិកា និងនំ នោះផងដែរ ក៏មានការជួយឧបត្ថម្ភពីទឹកសំរងធម្មជាតិ Moly fresh, ហាងនំ Tous Les Jours, នំស្រួយលីលី និង ហាងនំ BreadTalk ។

ទន្ទឹមនោះ លោកប្រធានសមាគម ក៏បានអំពាវនាវ ដល់សិល្បករសិល្បការនីឲ្យចូលរួមទាំងអស់គ្នាតាមកាលបរិច្ឆេទខាងលើ និងព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៧៧ ៧៦២ ៦២៦ ឬ អាចទំនាក់ទំនងដោយផ្ទាល់ អាស័យដ្ឋាន ផ្ទះលេខ ០១៦បេ ផ្លូវ ៦០៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ គួររំឭកថា ក្នុងកំណើតសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម ដែលមានអាយុកាលដ៏ក្មេងខ្ចី ប៉ុន្តែអ្វីដែលមានការកត់សម្គាល់នោះគឺសមាគមតែងបង្ហាញសកម្មភាពមនុស្សធម៌ជួយសង្គមនិងបានបង្ហាញពីចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងសកម្មភាពការងារសិល្បៈ ៕