ភ្នំពេញ៖ ឈ្មោះ ឆៃ ណាតូ មុននេះមិនត្រូវបានគេចាប់អារម្មណ៍ ហើយក៏មិនមានអ្នកស្គាល់ច្រើននោះដែរនៅលើកបណ្តាញសង្គមហ្វេសប៊ុក ។ ប៉ុន្តែមួយប៉ព្រិចភ្នែក ឈ្មោះនេះក៏ត្រូវបានមជ្ឈដ្ឋានមហាជន ផ្ទុះការចាប់អារម្មណ៍ខ្លាំង មិ​នចាញ់កំពូលតារាចម្រៀងលំដាប់ប្រទេសនោះដែរ ក្រោយពីបុរសម្នាក់នេះ ទម្លាយអាស្រូវភេទរួមស្នេហ៍ជាមួយតា​រា​ចម្រៀងល្បីៗពីរដួង គឺកញ្ញា លី អីវ៉ាធីណា និង កញ្ញា អីវ៉ា ។ យ៉ាងណាមិញ ក្រោយការទម្លាយអាស្រូវភេទជាមួយតារាចម្រៀងល្បីៗនៅលើគណនីហ្វេសប៊ុកឈ្មោះ ឆៃ ណាតូ នោះ ម្ចាស់គណនីហ្វេសប៊ុកដ៏ក្លាហាននេះ ហាក់មិនមានវាសនាល្អនោះដែរ តារាចម្រៀងពីរដួងស្ថិតក្នុងភាពអាម៉ាសនេះ ក៏ព្រមានព្រមានធ្ងន់ៗពីការចាប់ខ្លួនបុរសម្ចាស់ហ្វេសប៊ុក ឆៃ ណាតូ ដាក់គុក ពីបទបរិហាកេរ្តិ៍ បើទោះជាបុគ្គលដែលមានគំនិតដ៏អគ្គតិនេះរត់គេចខ្លួនដល់ណាក៏មិនច្បាប់មិនអនុញ្ញាតិឲ្យរួចខ្លួននោះដែរ។
តែយ៉ាងណា បុរសឆៃ ណាតូ ក៏បដិសេធហើយបដិសេធទៀតថា ទង្វើដ៏ស្មោកគ្រោកនេះ រូបគេមិនបានប្រព្រឹត្តនោះ​​​ទេ។ ក្នុងសារបដិសេធដែលបង្ហាញថា ពេលនេះរូបគេកំពុងស្នាក់ធ្វើកម្មករនៅប្រទេសថៃនោះ ឆៃ ណាតូ បានអះអាងថា «ហ្វេសប៊ុក ដែលបង្ហោះរឿងនោះ ត្រូវបានគេហែកហ្វេសប៊ុក ហើយជនខិលខូចនោះជាអ្នកធ្វើ ដែលរូបខ្ញុំ​មិនបានធ្វើរឿងបែបនេះទេ»។ បន្ទរនូវពាក្យសុំទោសដដែលៗថា សូមអ្នកបងជាតារាចម្រៀងទាំងពីរ បងស្រី លី អីវ៉ាធីណា និង បង អីវ៉ា លើកលែងទោសឲ្យប្អូនផង ប្អូន ឆៃ ណាតូ មិនបានប្រព្រឹត្តទេរឿងបែបនេះ លោក ឆៃ ណា​តូ ក៏បានរៀបរាប់ទាំងទឹកភ្នែកសស្រាក់បន្តថា« ប្អូនមិនមានលុយ ហើយក៏មិនដែលមានចិត្តធ្វើគំនិតអាក្រ​ក​ដា​ក់បងដែរ ។ ប្អូនសព្វថ្ងៃ ដើរតួធ្វើឪពុកគេផងធ្វើម្តាយគេផង ប្រពន្ធរត់តាមប្រុសពីរឆ្នាំហើយ ហើយណាមួយភារៈត្រូវរកស៊ីចិញ្ចឹមម្តាយឪពុកចាស់នៅឯស្រុកកំណើតទៀត»។
បន្ថែមពីការអះអាងថា រូបលោកក៏មិនមាន អ្នកជួលឲ្យធ្វើរឿងបែបនេះដែរ គឺមានអ្នកហែកហ្វេសប៊ុកធ្វើរឿងនេះទេ បុរសឆៃ ណាតូ ក៏អះអាងទៀតថា «បងក៏ដឹងហើយថា ប្អូនមានជីវិតកម្សត់ ហើយប្អូនក៏អ្នកនិព​ន្ធ​ប​ទ​ច​ម្រៀ​ង​ដែរ ប្អូនមិនដែលមានគំនិតបែបនេះទេ បងស្រីទាំងពីរមិនយោគយល់ប្អូនក៏មិនដឹងធ្វើម៉េចដែរ តែប្អូនបារម្ភកូនៗរបស់ប្អូននៅឯស្រុក ដែលគេកំព្រាម្តាយហើយ ពេលនេះត្រូវប្រឈមនឹងការបាត់បងភាពកក់ក្តៅពីឪពុកទៀ​ត​»។

ឆៃ ណាតូ ថា Hack Account

ឆៃ ណាតូ ចេញមុខបកស្រាយ និងសុំទោស អ៊ីវ៉ា និង លី អ៊ីវ៉ាធីណា ក្រោយបរិហារកេរ្តិ៍ថាធ្លាប់ឡើងគ្រែជាមួយគ្នា

Posted by Khmer Gossip on 26 វិច្ឆិកា 2017