រាជធានីភ្នំពេញ ៖ ម្សិលមិញនេះមហាជនបានសម្ដែងការមិនពេញចិត្ត និងផ្ទុះការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីបានទស្សនានៅវីដេអូខ្លីមួយ ដែលនិពន្ធនិងដឹកនាំសម្ដែងដោយអ្នកលក់ឡេល្បីឈ្មោះ AhGi Leader ដែលរឿងនេះមានចំណងជើងថា «ទុំទាវ២០២១» ដោយមានឈុតឆាកកាយវិការមិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនា តម្លៃវប្បធម៌ជាតិខ្មែរ និងសីលធម៌សង្គម ។

យ៉ាងណាក្រោយពីមានការរិះគន់ដល់ចត់បាយ និងស្នើដល់ក្រសួងដែលពាក់ព័ន្ធចាត់វិធានការដោយមិនអាចលើកលែងផងនោះ ក៏លេចមុខអ្នកនិពន្ធ និងដឹងនាំតួសម្ដែងកញ្ញា អាជី និងប្អូនស្រី ចេញវីដេអូសុំទោសជាសាធារណៈរាល់កំហុសខុសឆ្គងរបស់ក្រុមសម្ដែង ខណៈវីដេអូទាំងស្រុងត្រូវបានលុបចោលហើយ ។ នៅលើទំព័រហ្វេសប៊ុក Hokima សាមីខ្លួនបានរៀបរាប់ភ្ជាប់ដោយសំណេរដឹងកំហុសយ៉ាងដូច្នេះថា៖ «Video សុំទោសជាសាធារណៈ រឿង ទុំទាវ រាល់កំហុសខុសឆ្គងដែលក្រុមនាងខ្ញុំបានសម្ដែងនាងខ្ញុំបានលុបចោលរួចហើយ អ្នកដែលចម្លងយកទៅផុសគឺសុំលុបចោលផង ព្រោះសំណុំរឿងនេះបានបញ្ចប់ហើយ អរគុណសម្រាប់មតិរិះគុណដើម្បីស្ថាបនា មានកំហុសចេះកែ» ។

បន្ថែមពីនោះនៅមុននេះបន្តិច អ្នកលក់ឡេល្បីល្បាញខាងលើបានចេញវីដេអូថ្មីម្ដងទៀតដោយមានខ្លឹមសារថា៖ «នាងខ្ញុំនិងក្រុមសម្ដែងនាងខ្ញុំ រឿងទុំទាវ2021 បែបកំប្លែង គឺមេត្តាខន្តីអភយ័ទោស សុំទោសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សុំទោសដល់ក្រសួងធម្មការ និងសាសនា និងពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំពិតជាទទួលស្គាល់កំហុសមែន» ៕