ភ្នំពេញ៖ បន្ទាប់ពីអតីតតារាសម្ដែងល្បីឈ្មោះលោក យុត្ថារ៉ា ឆានីបែកបាក់គ្រួសារជាមួយអ្នកនាង ចន ច័ន្ទ លក្ខិណា ក៏បានបន្សល់ចំណងដៃកូនស្រីយ៉ាងស្រស់ស្អាតម្នាក់ផងដែរ ។បើទោះបីបែកបាក់គ្នាក៏ដោយក៏ទំនាក់ទំនងរបស់អ្នកទាំងពីរនៅតែល្អ។ ដោយឡែកកាលពី ថ្មីៗនេះអតីតតារាសម្ដែងល្បីឈ្មោះលោក យុត្ថារ៉ា ឆានី ក៏បានបង្ហោះរូបភាព និងសារលើបណ្ដាញសង្គម ដែលបង្កឲ្យភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានរៀបរាប់យ៉ាងដូច្នេះថា «សមាជិកថ្មីរបស់ខ្ញុំ បានមានវត្តមានលើភពផែនដីវេលា ម៉ោង ៨/៣៥ នាទី យប់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះហើយ។ ជំរាបសួរ បងប្អូនអ៊ុំពូមីង យាយតាកុងម៉ាទាំងអស់ សុំសុខសួរស្តី សេរីមង្គលដល់អូនផង»។

ក្នុងការបង្ហាញសារ សាទរកំណើតសមាជិកថ្មី ក្នុងគ្រួសារទីពីររបស់ លោក យុត្ថរ៉ា ឆានី នោះ មានអ្នកគាំទ្រជាច្រើន ខមមិនលើកទឹកចិត្តនិងសារជូនពរ ។ ព្រមគ្នានោះក៏មានអ្នកនាង ចន ច័ន្ទលក្ខិណា អតីតភរិយា ក៏បានខមមិនជូនពរផងដែរ។ ក្នុងសារនោះ អតីតភរិយា លោក យុត្ថរ៉ា ឆានី ដែលកំពុងមាននាទីជាប្រធានសមាគមសិល្បករខ្មែរ បាននិយាយដូច្នេះថា«អបអរសាទសមាជិកថ្មីកូនពូជត្រកូល ព្រាម កើតនៅពេទ្យសុរិយាឬ?ចាំម៉ាក់ទៅលេង»។