បន្ទាយមានជ័យ៖ កាលពីថ្ងៃទី​០៥​ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ នៅលើគណនីហ្វេសប៊ុកឈ្មោះ ឡែ ស្រីជា  បានបង្ហោះរឿងរ៉ាវសែនសង្វេគមួយ ខណៈទារិកាវ័យមួយឆ្នាំ កំពុងរងការយាយីពីជំងឺកាចសាហាវមួយ រហូតធ្វើឲ្យមុខមាត់ដែលធ្លាប់តែគួរឲ្យស្រឡាញ់ ប្រែទៅជាចាស់ជ្រីវជ្រួញខុសពីកុមារដទៃ ដោយរៀបរាប់បញ្ជាក់សាកសួរទៅកាន់មហាជន ដើម្បីស្វែងរកកន្លែងសង្គ្រោះជីវិតទារិកាតូចនេះថា«ថ្ងៃ៨រោច ខែមាឃ ទី៥ កុម្ភៈ ២៥៦៤-២០២១ ដំណឹងជួយគ្នាបងប្អូន ជំរាប​សួរ​ ពុកម៉ែ​ បងប្អូន​ ទាំង​  អស់​គ្នា! តើ​បងប្អូន​ដឹង​ថា​ កន្លែង​ណា​ អាចព្យាបាលជំងឺដុះ​ សាច់ក្នុងខួរក្បាលបានទេ​?ក្មួយស្រីរបស់ខ្ញុំ​ មានឈ្មោះ មាវត្តី អាយុ​ ១ឆ្នាំ​ គាត់បានព្យាបាល ដែល ដូចជា គន្ធបុប្ផា កុមារអង្គរ ខេត្តសៀមរាប»។

ជាមួយគ្នានោះ ប្រភពដដែលបានរៀបរាប់បន្ថែមទាំងក្ដុលក្ដួល បង្ហាញពីជម្រើស៣ ដែលគ្រូពេទ្យផ្ដល់ឲ្យ ដែលសុទ្ធតែជាជម្រើសពិបាកក្នុងការសម្រេចចិត្តថា« តាមការជូនដំណឹងរបស់គ្រូពេទ្យ ក្មេងស្រីម្នាក់នេះ ដុះសាច់ក្នុងខួរក្បាលជំរើសព្យាបាលមាន៣យ៉ាង១.ឆ្លងកាត់ការវះកាត់២.វះកាត់រួច អាចដុះឡើងវិញ ៣.ពេលកំពុងវះកាត់អាចនិងមិនដកហើម(ស្លាប់)  មិនដឹងថាត្រូវជ្រើសរើសបែបណា ស្រណោះ​ គ្នា​ណាស់​ មិន​ ដែរ​ បាន​  ដេក​ ទេ​ យំរាល់​  ថ្ងៃ​  យក​ដៃទះក្បាល​ រហូត​ មិនដឹង​ គ្នា​ ឈឺ​ ប៉ុណ្ណា​ ទេ​ សូម​  បងប្អូន​ ជួយជាយោបល់ផង​  អរគុណ ម្តាយឪពុកគ្នាអស់លទ្ធភាពព្យាបាលកូនស្រី សូមគោរពអរគុណ សប្បុរស់ជន ចំពោះទឹកចិត្ត ការផ្តល់យោបល់ ក្នុងចែករំលែក ចូលរួមក្នុងការព្យាបាល គួរអោយអាណិតតែមិនអាចជួយបាន»។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដ៏កម្សត់របស់ទារិកាអភ័ព្វ កំពុងផ្ទុះការអាណិតអាសូរខ្លាំងពីសំណាក់មហាជន ដោយក្នុងនេះគេក៏ឃើញមានការផ្ដល់មតិជាហូហែរថា«គួរតែប្រថុយវះកាត់ទៅ បើសិនជាវះកាត់ជោគជ័យ គ្នាក៏សុខភាព ប្រក្រតីធម្មតាវិញលែងមានការឈឺចាប់ បើសិនជាវះកាត់មិនជោគជ័យគិតតាមធម៌ព្រះទៅបងប្រសើរជាងឲ្យគ្នាឈឺពីមួយថ្ងៃទៅមួយថ្ងៃ អាណិតណាស់ទឹកចិត្តជាម្តាយខ្ញុំយល់ ឈឺចាប់ពេលឃើញកូនវេទនា»៕