រាជធានីភ្នំពេញ៖ កញ្ញា ដួង ម៉ានិច ឬដែលភាគច្រើនប្រិយមិត្ត ជាពិសេសហ្វេនៗរបស់តារារូបនេះបានស្គាល់ និងនិយមហៅថា ម៉ាក់និចៗផងនោះ បាននឹងកំពុងតែសាងកេរ្តិ៍ឈ្មោះ និងសមត្ថភាពនៅក្នុងវិថីសិល្ប: ប្រកបដោយភាពជោគជ័យ និងបានក្លាយជាតារាខ្មែរមួយដួងដែលមានឈ្មោះបោះសម្លេងតាមរយ:សមត្ថភាពសម្តែងដ៏ប៉ិនប្រសប់របស់កញ្ញាពីធម្មជាតិផ្ទាល់ គួបផ្សំនឹងការបត់បែនទៅតាមតួអង្គនៅក្នុងខ្សែសាច់រឿងនីមួយៗផងដែរនោះ បានធ្វើមហាជនភាគច្រើនកោតសរសើរទៅនិងសមត្ថភាពសម្តែងរបស់នាងគ្រប់ៗគ្នាតែម្តង។

ខណៈដែលនៅពេលថ្មីៗនេះ ដួង ម៉ានិច បានធ្វើឲ្យបងប្អូនមហាជនផ្ទុះការភ្ញាក់ផ្អើលសារជាថ្មីម្តងទៀត ដោយមុននេះបន្តិតតារាស្រីសម្បុរស្រអែមរូបនេះបានបរូបភាពមួយសន្លឹក ក្នុងឈុតទទួលសញ្ញាបត្រ ដោយភ្ជាប់ជាមួយសំណេរប្រាប់ពីគន្លឹះងាយៗ ២ចំណុច ពេលជួបបញ្ហាក្នុងជីវិតថា ៖ “ឃើញញញឹម មិនប្រាកដថាគ្មានបញ្ហា ជិវិតមនុស្សម្នាក់ៗ តែងតែមានបញ្ហា ព្រោះនេះគឺជា < ជីវិត > សម្រាប់ខ្ញុំ ខ្ញុំគិតថាខ្ញុំមានជម្រើសងាយៗ 2 ក្នុងជីវិត 1. ពេលជួបបញ្ហា ញញឹមហើយព្យាយាមដោះស្រាយវា ព្រោះមុននិងក្រោយត្រូវ ដោះស្រាយវាដដែរ ហាហា, 2. សុំ sad សុំខឹងមួយសិន ហើយមិនទាន់ដោះស្រាយទេចាំសិនៗ ចាំ ចាំ រហូតដល់ពេលខ្លះ ភ្លេចទៀត យើងមានសិទ្ធិក្នុងការជ្រើសរើស ដូច្នេះបើជ្រើសរើសយកជម្រើសលេខ 1 ត្រូវព្យាយាមហើយធ្វើអោយបានទាំងអស់គ្នាណា៕