រាជធានីភ្នំពេញ ៖ បើទោះបីជាមានគ្រួសារ និងមានកូនប្រុសម្នាក់ដែលកំពុងតែចម្រើនវ័យបានជាងមួយខួបក៏ពិតមែន តែសម្រស់ដ៏ឆើតឆាយរបស់កំពូលតារាចម្រៀងស្រីនៃផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា នៅតែស្រស់ស្អាតខ្លាំងមិនមានការថមថយ ឬបាក់សុ្រតសម្រស់ឡើយ ។   

ជាក់ស្ដែងនៅរាត្រីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ ឱក សុគន្ធកញ្ញា បានធ្វើឱ្យមហាជនអ្នកគាំទ្រ​ស្រឡាំងកាំងរកនឹកនិយាយពុំត្រូវ ក្រោយបង្ហោះរូបប៉ុន្មានសន្លឹកក្នុងឈុតពណ៌មាសវែងដល់ដី ទឹកមុខញញឹមប៉ព្រឹមក្នុងពិធី ។ រំភេចបានឃើញពីសម្រស់ភ្លាម ហ្វេនៗជាច្រើនបានលាន់មាត់សរសើរក្នុងប្រអប់មតិ ខណៈអ្នកខ្លះពោលចេញពីចិត្តថា ម៉ាំមី ឆលី ស្រស់ស្អាតជាងនៅក្រមុំទៀត ៕