ភ្នំពេញ៖ កាលពី២សប្តាហ៍ តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ បានចេញទៅសម្រាកព្យាបាលនៅ​ប្រទេសថៃ ដែលមានការជ្រោមជ្រែងពីសំណាក់សមាគមមូលនិធិចាស់ជរា ជាមួយនឹងកាកបាទក្រហមកម្ពុជា និងសប្បុរសជនផ្សេងៗទៀត ។ នៅព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ តារាកំប្លែងនាយ វីតាមីនសេ បានវិលមកមាតុប្រទេសវិញហើយ ក្នុងសភាពធូរស្រាលប្រសើរជាងមុន ។ ជុំវិញរឿងនេះ តារាកំប្លែង ប៉េង ប៉ោង កូនស្រីបង្កើតនាយ វីតាមីនសេ បានបង្ហើបប្រាប់តារាញូស៍ថា “ឪពុកនាងខ្ញុំ គ្រូពេទ្យថាអាចមើលជា​សះស្បើយ​ដូចដើម” ។

នាងបន្ថែមថា “បើសរុបរឿងចំណាយវិញអស់ប្រមាណជាង ២ម៉ឺនដុល្លារ ក្នុងនោះគ្រូពេទ្យត្រូវព្យាបាលជា ៣ដំណាក់កាល” ។ ដំណឹងវិជ្ជមាននេះ ត្រូវបានសាច់ញាតិ មិត្តភក្រ បងប្អូន និងអ្នកគាំទ្រជាច្រើនបានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង ថែមទាំងជូនពរនិងលើកទឹកចិត្តឲ្យ​នាយ វីតាមីនសេ គ្រប់ៗគ្នា ។