រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងនេះ នៅលើគណនីហ្វេសប៊ុកឈ្មោះ Nik Khun ដែលជាជាងផាត់មុខតាមកម្មវិធីនោះ បានចេញមុខនិយាយរឿងដែលខ្លួនរងភាពអាម៉ាសកំឡុងពេលបំពេញការងារជាជាងផាត់មុខដល់កូនក្រមុំក្នុងថ្ងៃអាពាហ៍ពិពាហ៍មួយ ដែលប្រព្រឹត្តទៅនៅចម្ងាយ៣០គីឡូម៉ែត្រពីខេត្តស្វាយរៀង ដោយខ្លួនទទួលរងនូវការចោទប្រកាន់ចំៗថាជាចោរលួចទ្រព្យសម្បត្តិម្ចាស់ពិធី ទាំងដែលខ្លួនមិនបានប្រព្រឹត្ត និងដឹងលឺសូម្បីបន្តិច។

យ៉ាងណាក្ដី  ការចោទប្រកាន់ហាក់បន្ទាបតម្លៃ និងកិត្តិយសរបស់ខ្លួននេះ គឺកើតឡើងក្រោយម្ចាស់កម្មវិធីបាត់លុយ ហើយរកគ្រូហោរមកទាយ ហើយទាយចំៗច្បាស់គឺជាភ្នួង មានដំណើរទន់ភ្លន់ ពោលគឺផ្ដោតមកលើខ្លួនទាំងស្រុងតែម្ដង។ ក្នុងនោះជុំវិញរឿងរ៉ាវរងភាពអាម៉ាសលើកទីមួយក្នុងជីវិតនេះ ត្រូវបានជាងផាត់មុខរូបនេះ បញ្ជាក់ដោយសំណេរច្បាស់ៗនៅខាងលើវីដេអូរៀបរាប់ទាំងអួលដើមករថា«ជារឿងដែលឈឺចាប់បំផុតក្នុងជិវីតសម្រាប់ខ្ញុំ​ ជាការដាស់តឿនដល់បងប្អូ​នសំអាងរការ​ និងជាងផាត់មុខទាំងអស់គ្នាអោយមានការប្រុងប្រយ័ត្ន»។ចង់ដឹងច្បាស់ សូមទស្សនាវីដេអីទាំងស្រុងនៅខាងក្រោម៖