ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខកញ្ញា សុខ ពិសី ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។គួឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះកាលពីថ្ងៃទី២៧ ម្សិលមិញនេះនៅលើគណនីយហ្វេសប៊ុករបស់តារាស្រីរូបនេះបានប្រកាសលក់សម្លៀកបំពាក់ឡាយឡុង។

ជាក់ស្ដែងនៅលើគណនីយហ្វេសប៊ុករបស់កញ្ញា សុខ ពិសី បានប្រកាសរៀបរាប់យ៉ាងដូច្នេះថា«ស្រលាញ់សម្លៀកបំពាក់ ស្ទាយរបស់នាងខ្ញុំ សុខពិសីមែនទេ តោះបញ្ចុះតំលៃ70% តំលៃដែលមិនធ្លាប់មាន មានតែមួយៗទេណា កុំម្មង់ឲ្យហើយទៅចា បើអស់នាងខ្ញុំអត់ធានាទេចា មានក្នុងស្តុកស្រាប់នៅក្រៅស្អាតខ្លាំង»។

ដូចនេះដំណឹងនេះជាឱកាសល្អសម្រាប់អ្នកគាំទ្រ ដែលពេញចិត្តស្ទីលតុបតែងខ្លួនរបស់កញ្ញា ព្រោះថាគេកម្រឃើញតារាសាច់ខ្ចីរូបនេះ លក់សម្លៀកបំពាក់ឡៃឡុងបែបនេះណាស់៕