ភ្នំពេញ៖ ក្រោយពីសាងភាពភ្ញាក់ផ្អើល ដែលបកស្រាយបទចម្រៀងជាភាសាថៃ ក៏ទទួលបានការគាំទ្រថា ច្រៀងជនជាតិដើមនៃភាសានេះ ។ ស្រាប់តែពេលនេះ តារាចម្រៀង ក្នងទ្រនំសាន់ដេ ដែលមានកំណើតនៅទឹកដីខេត្ត តាកែវ លោក ខាន់ ជេមស៍ ក៏ទម្លាយអតីតកាល ដែលរូបគេបានព្យាយាមលាក់បិទបាំងជិត២ទស្សវត្សហើយនោះ។ មិនបានប៉ុន្មានពីការទម្លាយឲ្យដឹងពីចំណងជីវិតថា ប្រពន្ធដែលមានសម្រស់ស្រស់ស្អាតទាំងមានកូនធំប៉ុណ្ណៗខ្លួនអស់ហើយនោះ ។ តារាចម្រៀង លោក ខាន់ ជេមស៍ ពេលនេះក៏ទម្លាយឲ្យមហាជនស្រឡាំងកាំង និងអតីតកាលរបស់គេដែលមហាជនមិននឹកស្មានដល់ជាថ្មីទៀត។បន្ថែមពីអត្ថន័យរូបថតអង្គុយលើទូក បង្ហាញពីភាពកម្សត់ក្នុងទិដ្ឋភាពបែបជាអ្នកនេសាទ លោក ខាន់ ជេមស៍ តារាចម្រៀងប្រុសទ្រនំ សាន់ដេ រំលេចសារបង្ហាញខ្លឹមសារបន្ថែមថា «អង្គុយលើក្បាលទូកបែបនេះ នឹកអនុស្សាវរីយ៍កាលពី១៩ឆ្នាំមុន ពេលដែលខ្ញុំទៅចុះទូកនៅប្រទេសថៃណាស់»។ ក្នុងសារដដែលនោះ បន្ថែសារអះអាងបង្ហាញទៀតថា«.កាលដែលខ្ញុំចេញទូកដំបូងក៏ខ្ញុំអង្គុយលើក្បាលទូកបែបនេះដែរ។អតីតកម្មករចុះទូកនៅប្រទេសថៃ ក្លាយខ្លួនជា តារាចម្រៀងល្បីនៅក្នុងផលិតកម្មសាន់ដេ ក៏មានប្រពន្ធស្រស់ស្អាតផងនោះ លោក ខាន់ ជេមស៍ ក៏ពោលទៀតថា« កុំអស់សង្ឃឹមឲ្យសោះមិនថាយើងជាកម្មករទូករឺជាកម្មករសំណង ឲ្យតែយើងតស៊ូព្យាយាមគង់តែបានសំរេច កុំបោះបង់ក្ដីស្រម៉ៃឲ្យសោះណាបាទ»។
