រាជធានីភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកឈ្មោះ Zeii Lin បានបង្ហោះរឿងរ៉ាវ ដែលបងប្អូនមានកូនតូចៗគួរប្រុងប្រយ័ត្ន ចំពោះការទិញរបស់របរក្មេងលេងឲ្យកូនតូច ដើម្បីជៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុ ខណៈមានក្មេងស្រីម្នាក់រងរបួសឆេះមុខដោយសារលេងប៉េងប៉ោងមួយប្រភេទនេះថា«បងប្អូននៅក្នុង Facebookទាំងអស់គ្នាបើស្រលាញ់កូនៗសុំកុំទិញប៉េងប៉ោងនេះឲ្យកូនលេងឱ្យសោះពីព្រោះថ្ងៃនេះកូនខ្ញុំមានគ្រោះថ្នាក់ដោយសារប៉េងប៉ោងនេះនៅសុខៗបានផ្ទុះចេញភ្លើងធ្វើឲ្យឆេះមុខឆេះមាត់ឆេះសក់នៅពេលដែលគាត់កំពុងតែលេងវា (ដូច្នេះបើស្រឡាញ់កូនៗសុំកុំទិញឱ្យកូនលេងឱ្យសោះ)»។

យ៉ាងណាក្ដី ជុំវិញរឿងរ៉ាវដែលគ្រប់គ្នាគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់នេះ គេឃើញមានអ្នកលេងបណ្ដាញសង្គមបានធ្វើការចែករំលែករាប់ពាន់នាក់ ដោយមានអ្នកខ្លះបានខមិនបញ្ចេញយោបល់ ដើម្បីឲ្យជ្រាបច្បាស់ៗជៀសវាងជួបគ្រោះថ្នាក់បន្តថា« ប៉េងប៉ោងប្រភេទនេះគេប្រើអ៊ីដ្រូសែនដើម្បីឱ្យវាហោះបាន បងដាក់ជិតភ្លើងឬក៏ត្រូវក្ដៅខ្លាំងពេកទេដឹង ព្រោះសារធាតុនេះវាអាចបង្ករជាចំហេះបាន ឬប្រហែលបើកភ្លើងប៉េងប៉ោងទុកចោលយូរហើយមើលទៅ វាក្ដៅហើយមានខ្យល់ហា្គសនៅក្នុងប៉េងប៉ោង »៕