រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងពីរដួងរបស់ផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ និងអ្នកនាង ឱក សុគន្ធកញ្ញា ដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងវិស័យសិល្បៈចម្រៀង និងនៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន នៅមុននេះបន្តិចស្រាប់តែរំលេចនូវរូបភាពមួយសន្លឹក ធ្វើអោយមហាជនទូទៅ ក៏ដូចជាហ្វេនៗលាន់មាត់សរសើរគ្រប់ៗគ្នា ក្រោយតារាទាំងពីរដួងនេះគ្រងនូវសម្លៀកបំពាក់បែបបុរាណយ៉ាងស្រស់ស្អាត។

បង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរួមជាមួយតារាចម្រៀងស្រីជើងចាស់ ហាក់មានភាពស្អិតរម៉ូតជាមួយគ្នាទាំងកណ្តាលថ្ងៃចែស ក្នុងឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរ អបដោយទេសភាពស្រុកស្រែមានពណ៌ខៀវខ្ចីយ៉ាងស្រស់ស្អាតនោះ លោក ឆន វណ្ណារាជ ក៏បានភ្ជាប់ជាមួយសំណេរយ៉ាងរំភើប និងលើកតម្លៃនៃសំលៀកបំពាក់បុរាណខ្មែរថា “កណ្តាលថ្ងៃត្រង់ចេសតែម្តង ពីរនាក់ Mummy កញ្ញា បបួលគ្នាមកមើលទេសភាពស្រុកស្រែម្តង សំខាន់សំលៀកបំពាក់ខ្មែររបស់យើងស្អាតណាស់ ចូលចិត្តអត់?”៕