ភ្នំពេញ៖ តារាចម្រៀងមេម៉ាយយ៉ីអ៊ុនខ្ពស់ ពេជ្រ សោភា តែងតែបង្ហោះសារឆ្លើយឆ្លងភាសាស្នេហាផ្អែមល្ហែម អូនបងជាមួយតារាសម្តែង លោក ឆឹម សក្កដា ដែលស្រលាញ់ និងឲ្យតម្លៃការងាររបស់នាងជានិច្ច។ ដោយថ្មីនេះក៏មានការបង្ហើរនៅពាក្យពេចន៍សារសងឥតលាក់លៀមនេះ ត្រូវមហាជនទូទៅដឹងថា ស្នេហ៍តារាទាំងពីរដួងនេះ មានភាពស្និទ្ធស្នាលផ្អែមល្ហែមណាស់ រហូតដល់ថ្នាក់តារាចម្រៀង ពេជ្រ សោភា ធ្លាប់បានបង្ហើបប្រាប់ថា “ពេលនេះពួកយើងទាំងពីរក្លាយជាគ្រួសារតែមួយហើយ” ។

 

ជាក់ស្ដែងនៅលើគណនីយហ្វេសប៊ុករបស់តារាស្រីរូបនេះបានបង្ហោះពីដំណើររកប្រាក់រួមគ្នាកាលពីថ្ងៃទី ២៧ម្សិលមិននេះថា«កុំខ្វល់ពីរគេសំខាន់យើងពីរនាក់ខំរកលុយ ដើម្បី»។ តាមរយៈសារបង្ហាញពីការរួមដៃគ្នារកលុយសន្សំ ដែលមានរូបបេះដូងនៅខាងមុខសារនោះ អាចបង្ហាញបានថា តារាចម្រៀងដ៏ល្បីផលិតកម្មហង្សមាស ពេជ្រ សោភា បានបង្កាត់ភ្លើងជាមួយតារាសម្តែង ឆឹម សក្កដា ដែលឈានដល់ដំណាក់កាលយល់ចិត្តថ្លើមគ្នា ដែលនាំតែវេលាចំណាយប្រាក់សន្សំ បង្កើតឲ្យឃើញជាថ្ងៃមង្គល់ពិត បង្អួតភ្នែកញាតិ ដែលរូបបេះដូងនោះមានន័យគ្រប់គ្រាន់បង្ហាញឲ្យដឹងពីទឹកចិត្តស្នេហាចំពោះគ្នាទៅវិញទៅមក៕