រាជធានីភ្នំពេញ៖ រូបភាពកូនកម្លោះកូនក្រមុំវ័យក្មេងមួយគូ អង្គុយសំពះផ្ទឹមមុខមេបាចាស់ទុំទាំងសងខាងពោរពេញដោយស្នាមញញឹម សេចក្ដីសុខ សុភមង្គលយ៉ាងផ្អែមល្ហែមក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Boy Ka Ka ដែលជាសាច់ញាតិគូស្វាមីភរិយាវ័យក្មេងទាំង២នាក់នោះ កំពុងក្លាយជាប្រធានបទវែកញែកយ៉ាងក្ដៅគគុកនៅលើបណ្ដាញសង្គម ជាពិសេសគឺកំពុងមានការចែករំលែកតៗគ្នារាប់សិបដង  ដោយអ្នកខ្លះបានភ្ជាប់នូវការសាទរ និងអ្នកខ្លះទៀតបានបញ្ចេញមតិរិះគន់ជាហូហែរ ចំពោះចំណងប្ដីប្រពន្ធវ័យក្មេងថ្មោងថ្មីមួយគូនេះផងដែរ។

ពិធីមង្គលការកើតចេញពីការស្រឡាញ់ចិត្ត និងចិត្ត តែខុសទាស់ត្រង់មានវ័យក្មេងពេកមិនសាកសមនឹងសាងជីវិតប្ដីប្រពន្ធឆាប់រហ័សនោះ  ត្រូវបានមនុស្សម្នាជាច្រើនបានបង្ហាញអារម្មណ៍មិនពេញចិត្ត និងរិះគន់ជាខ្លាំង តែក៏មានភ្ជាប់ទាំងមតិជូនពរ និងគិតគូដល់អនាគតក្មេងៗទាំង២នាក់ថា«ម្តាយខ្លះគិតតែតាមចិត្តកូនឮថាកូនចង់មានគ្រួសារក៏ឲ្យមានទាំងខ្លួនដឹងថាកូននៅក្មេងមិនទាន់មានការងារច្បាស់លាស់មិនទាន់ចេះគិតវែងឆ្ងាយនៅមិនទាន់ស្គាល់សង្គមច្បាស់តែចូលចិត្តប្រើពាក្យ(បើវាចង់បានហើយការឲ្យទៅ) ពាក្យនេះអ្នកដែលជាម្តាយឪពុកគឺត្រូវពិបាកចិត្តនៅពេលមុខហើយកូនអ្នកនិងត្រូវប្រឈមនិងបញ្ហារដូចគ្នា។ស៊ូទៅប្អូនៗជាអ្នករើសផ្លូវនេះប្អូនត្រូវរើសថ្មលីឈើចេញពីផ្លូវទៅរកសុភមង្គលខ្លួនឯងជូនពរឲ្យមានក្តីសុខនិងជីវិតរុងរឿង»៕