រាជធានីភ្នំពេញ៖ ក្រុមកីឡាបាល់ទាត់មហាហង្សអលស្តា FCទីបំផុតបានយកឈ្នះការប្រកួតនិងក្លាយជាក្រុមជើងឯកពានរង្វាន់ក្នុងវគ្គផ្តាច់ព្រាត់បាល់ទាត់ថ្នាក់ជាតិFut sal 2020។កាន់តែពិសេសទៀតនោះគឺក្រុមនេះអាចដណ្តើមបានពានរហូតដល់ទៅ៥ក្នុងចំណោយពាន៦ទៀតផង។

ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះបានធ្វើឲ្យក្រុ មមហាហង្សអលស្តាFCកាន់តែមានទំនុកចិត្តខ្ពស់និងរំភើបខ្លាំងក្រោយពេលឈ្នះការប្រកួតហើយអាចដណ្តើមបានពានចំនួន៥នឹងក្លាយជាជើងឯកបាល់ទាត់Fut sal 2020នៃវគ្គផ្តាច់ព្រាតនៅយប់ថ្ងៃ ទី២១ខែកុម្ភ:ឆ្នាំ២០២១នេះ។លោក អ៊ិន សុភិន ដែលជាប្រធានក្រុមនិងអ្នកចាត់ការទូទៅរបស់ក្រុមមហាហង្សអលស្តា FCបានថ្លែងដោយបង្ហាញក្តីរំភើបថានេះជាប្រវត្តិសាស្រ្តបា ល់ទាត់Futsalថ្នាក់ជាតិដែលក្រុមមហាហង្សប្រមូលបានពានរហូតដល់ទៅ៥ក្នុងការប្រកួតថ្នាក់ជាតិដើម្បីត្រៀមចេញទៅប្រកួតនៅប្រទេសវៀតណាមឆាប់ៗខាងមុខ។

លោកបានបន្តថានេះក៏ជាលើកទី១ដែលក្រុមមហា ហង្សបានកែប្រែប្រវត្តិសាស្រ្តបាត់ទាត់Futsalថ្នាក់ជាតិហើយបើប្រៀបធៀបទៅប្រទេសដទៃគឺពុំធ្លាប់មានដូចមហាហង្សទេ។លោក អ៊ិន សុភិន បញ្ជាក់ថាសម្រាប់ពានដែលទទួលបានរួមមាន ,១.ជើងឯក ,២.ក្រុមដែលលេងបានល្អបំផុត,៣.កីឡាករឆ្នើម,៤.អ្នកចាំទីឆ្នើម និង៥.គ្រូបង្វឹកឆ្នើម។ដោយឡែកពានទី៦(អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ)គឺបានទៅលើក្រុមផ្សេង។លោក អ៊ិន សុភិន បានបន្ថែមទៀតថាសម្រាប់ជ័យជំនះនេះអាចចាត់ទុកជាប្រវត្តិសាស្រ្តលើពិភពលោកនិងក៏ដូចប្រទេសកម្ពុជា។សូមបញ្ជាក់ថាពិធីប្រគល់ពាននេះដែរគឺធ្វើឡើងក្រោមវត្តមានរបស់ឯកឧ ត្តម សៅ សុខា ផងដែរ៕