បរទេស ៖ នេះគឺរឿងមួយដែលអាណាព្យាបាលគ្រប់រូបមិនគួរមើលរំលង តែគួរប្រុងប្រយ័ត្នឱ្យបាន​ខ្ពស់​បំផុតពិសេសបងប្អូនដែលមានកូនតូចៗតែម្ដង ដោយថ្មីៗនេះមានការចែករំលែកយ៉ាងច្រើននៅលើ​បណ្ដាញ​​សង្គម បន្ទាប់ពីកុមារីម្នាក់បានឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយយកស្លាបព្រាបាយដោតចូលព្រីភ្លើង ។

នេះបើយោងតាមទំព័រហ្វេសប៊ុក Child Helpline Cambodia បានបង្ហោះកាលពីម្សិលមិញដោយបានរៀបរាប់ជាសំណេរដាស់តឿនថា «សារដាស់តឿន៖ សូមឪពុកម្តាយមានការប្រុងប្រយ័ត្នឱ្យមែនទែនចំពោះកូនៗ ជាពិសេសក្មេងរពឹស ដូចករណីនេះជាដើម គឺត្រូវឆក់ស្លាប់ដោយសារការយកស្លាបព្រាដោតចូលព្រីភ្លើង សូមចូលរួមរំលែកទុក្ខគ្រួសារនៃសពផង ប្រភព៖ បរទេស Supermom» ។ យ៉ាងណាបើទោះបីជាករណីនេះមិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជាក៏ដោយ តែជាសារដាស់តឿនដ៏សំខាន់មួយជួយក្រើនរំលឹកស្មារតី​អាណាព្យាបាលគ្រប់រូបកុំឱ្យមានការធ្វេសប្រហែស និងបង្កើនការប្រុងប្រយ័ត្នផងដែរ ៕