រាជធានីភ្នំពេញ៖ សុខ សោម៉ាវត្តី គឺជាតារាសម្តែងនិងជា ពិធីការិនីមួយរូបដែល ពោរពេញទៅដោយសមត្ថភាពពេញខ្លួន ទៅលើវិស័យសិល្បៈ មិនការសម្តែងឬ វោហារស័ព្ទនោះទេ គឺតារារូបនេះអាចធ្វើបានយ៉ាងរលូន ដោយចំណាយពេលទៅការងារនេះអស់រយៈពេលច្រើនឆ្នាំមកហើយ។ តួយ៉ាង ទន្ទឹមនឹងភាពជោគជ័យនិង ភាពមម៉ាញឹកស្ទើរតែគ្មានពេលសម្រាក នៅលើអាជីពជាសិល្បៈការិនីពិតមែនក្តី ប៉ុន្តែ តារាស្រីរូបនេះ ក៏នៅតែអាចរក្សាសម្រស់បានយ៉ាងល្អខ្លាំង ដោយមើលទៅនៅតែខ្ញង់ដដែល ទោះបីជាពេលវេលាចេះតែដើរទៅមុខយូរយ៉ាងណាក្តី។

ជាក់ស្តែងនៅមុននេះបន្តិច សុខ សោម៉ាវត្តី បានបង្ហោះរូបភាពមួយសន្លឹកដោយភ្ជាប់ជាមួយសំណេរយ៉ាងចាក់ដោតថា៖ “អាយុច្រើនហើយគ្មានពេលគុំ គ្មានពេលច្រណែន គ្មានពេលស្អប់ គ្មានពេលខឹងអ្នកណាទេ បើរវល់តែធ្វើរឿងអស់ហ្នឹងពេលវេលាកាន់តែខើចហើយ  សប្បាយចិត្តនិងអ្វីដែលយើងមាន យកពេលវេលាទៅស្វែងយល់អ្វីដែលយើងចូលចិត្តយ៉ាងពិតប្រាកដ រាប់អានមិត្តដែលមានគុណភាព កុំខ្វល់សំដីអ្នកដ៍ទៃ រឿងដែលសំខាន់មួយទៀតគឺអ្នកជំពាក់លុយជួយសងលុយផង កុំយកលុយអូនទៅសើយសុខហើយធ្វើភ្លេច ហេហេហេ”៕