រាជធានីភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ និងជាអតីតបេក្ខជនកម្មវិធី Cambodian Idol រដូវកាលទី១ លោក សៅ ឧត្តម បច្ចុប្បន្នហាក់កាន់តែមានសន្ទុះខ្លាំងឡើងនៅក្នុងការងារសិល្បៈ ស្របពេលដែលពេលនេះជីវិតគ្រួសាររបស់លោកក៏កាន់តែមានសុភមង្គលខ្លាំងទោះការងារហាក់ដូចជាមមាញឹកបែបណាក្តី។

ខណៈដែលក្នុងថ្ងៃនេះគឺជា ថ្ងៃ Anniversary គម្រប់២ឆ្នាំរបស់ សៅ ឧត្តម និង ភរិយា ដោយមុននេះបន្តិច គេក៏ឃើញនៅលើគណនីហ្វេសប៊ុករបស់លោក សៅ ឧត្តម បានបង្ហោះរូបភាព២សន្លឹករួមជាមួយភរិយាជាទីស្រលាញ់កំពុងឈរកាន់ស្លាដក់ នៅក្នុងវត្ត ដោយភ្ជាប់ជាមួយសំណេរថា៖

“ Happy Anniversary រយះពេល 2 ឆ្នាំអូនសំលាញ់ ដែលយើងបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ថ្ងៃនេះបងមិនបានជូនអូនទៅណា រឺ មានកាដូអោយអូនទេ មានតែនាំអូនមកវត្តធ្វើបុណ្យជាមួយគ្នា ក្នុងថ្ងៃពិសេសរបស់យើងអរគុណអូនដែលតែងតែនៅក្បែបង ផ្តល់កំលាំងចិត្តអោយបង នឹងតែងតែ យោគយល់រាល់កំហុសខុសឆ្គងទាំងអស់ដែលបងធ្លាប់ធ្វើអោយអូនមិនសប្បាយចិត្តកន្លងមក ហើយក៏អរគុណអូនដែលមិនទៅទៅណាចោលបង បងនឹងសន្យាថែរក្សាក្តីស្រលាញ់មួយនេះស្ថិតថេរហូតទៅដល់ចាស់កោងខ្នង”៕