ភ្នំពេញ​៖ ​តារា​ចម្រៀងខេមរៈ សិរីមន្ត ដែល​កំពុង​សាង​ភាព​ភ្ញាក់​ផ្អើល​​នឹងដំណើរចាក់​ចេញ​ពី​ផលិតកម្ម​សាន់ដេ មក​ជ្រក​ទ្រនំ​ហង្ស​មាស។ ពេល​នេះ​ក៏​ត្រូវបាន​គេទម្លាយថា តារាចម្រៀ​ង​ដែល​មាន​ឈ្មោះដើម ខែម ប៊ុនថៃ ក៏​មាន​យ៉ីអ៊ុន​ស្ទុះ​ឡើងខ្ពស់ត្រដែត កំពុង​ត្រៀ​ម​ដំ​ណើរ​ ហោះហើរទៅ​ច្រៀង​នៅ​អាមេរិក នៅ​ដើម​ខែ​កញ្ញា​ខាង​មុខនេះ​។

គួររំឭកថា ដំណើរមក​ជ្រកទ្រនំហង្សមាសរបស់​តារាចម្រៀង ខេមរៈ សិរីមន្ត ក្រោយ​ពី​ប​ង្ហា​ញ​សារសាទរ​ផ្លូវ​ការណ៍​របស់​ផលិ​តកម្មធំនេះថា ស្វាគម​សមាជិតថ្មី ខេមរៈ សិរីមន្ត ជាមួយ​ការ​ប​ង្ហាញបទចម្រៀងបើក្បាលដំបូងសម្តែងរួម​គ្នានឹង កញ្ញា ឳក សុគ​ន្ធកញ្ញា ។  តារាច​ម្រៀង ខេមរៈ សិរីមន្ត ក៏រងនូវ​សារ​ចំអក​ឡក​ឡាយ​ថា ហង្សមាសប្រជុំ​ដោយ​តារាល្បីៗគរ​ជើងគ្នា ហើយ​លោក​ទៅនោះមានតែធ្លាក់ប្រជាប្រិយភាព ។ ហង្សមាស គេមិនមើល​រំលង​អ្នក​ចាស់​នោះ​។

ប៉ុន្តែ​ក្រុមហ៊ុន​ហង្សមាសបាន​បកស្រាយ​ថា ហង្សមាស រើស​អ្នក​ថ្មីមក មិន​មាន​​ការបង្ខិតបង្ខំ គឺជាការស្មគ្រចិត្ត របស់​សាមីខ្លួ​ន​ហើយ​ហង្សមាស រើសអ្នកថ្មីមក​ក៏មាន​គោល​ការណ៍​ច្បា​ស់​លាស់​សម្រាប់​អ្នក​ថ្មី​ដែរ។ព្រមនោះ​នៅ​ថ្ងៃទី២៥សីហាត្រូវ​បាន​គេ​បង្ហើប​ថា ខេមរៈ សរិរីមន្ត ទៅដល់​ហង្សមាសភ្លាម ឥឡូវរាសីឡើងខ្ពស់​ភ្លែត បាន​ទៅ​សម្តែង​នៅ​អាមេរិកនៅ​ដើម​ខែ​ក្រោ​​យ​។​

ប៉ុន្តែជុំ​វិញ​ ព័ត៌មាន​គេបង្ហើបថា សិរីមន្ត កំពុង​ត្រៀម​ដំណើរ​ឡើងយន្ត​ហោះ​ទៅ​សម្តែង​នៅ​ទឹក​ដី​អាមេរិក ក្រោយ​ក្លាយ​ជាសមាជិកហង្សមាសមួយប៉ព្រិចភ្នែក​នោះ នៅ​មិន​ទាន់មាន​​ការបញ្ជាក់​យ៉ាងណាពីសាមីខ្លួននោះទេ។ ខណៈ​ទំនាក់​ទំនងនៅមិនទាន់បាន។

   ​

​ ​