រាជធានីភ្នំពេញ៖ ចាប់តាំងពីរៀបការសាងគ្រួសារជាមួយគ្នាមក យើងឃើញថាជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង អ្នកនាង សួស វីហ្សា និងតារាសម្ដែងលោក ថមមី កាន់តែស្រលាញ់គ្នាល្អូកល្អើនពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។ជាក់ស្ដែងពិសេសក្រោយទទួលបានកូនស្រីម្នាក់ជាចំណងដៃទៀតនោះ យើងឃើញថាលោក ថម មី តែងតែតាំងជំហរមើលថែប្រពន្ធកូន ពោរពេញដោយក្ដីស្រលាញ់និងភាពកក់ក្ដៅធ្វើឲ្យគ្រួសារតូចមួយនេះកាន់តែមានសុភមង្គលថែមមួយកម្រិតទៀត អ្នកណាៗឃើញក៏ប្រាថ្នាចង់បានដូចពួកគេផងដែរ។ទន្ទឹមនឹងនេះទៀតសោត កាលពីពេលថ្មីៗនេះ លោក ថម មី ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើគណនីបណ្ដាញសង្គម ដោយភ្ជាប់ជាមួយនឹងពាក្យសន្យាមួយចំនួនផ្ញើជូនទៅកាន់ប្រពន្ធរបស់លោក ដោយបានរៀបរាប់យ៉ាងមានអត្ថន័យថា៖

“ប្តីមកពីមើលកូននិងបង្ហើយការងារវិញ ស្រាប់តែមកឃើញប្រពន្ធទើបចប់ការឡាយលក់អីវ៉ាន់អនឡាញជាមួយក្រុមការងារ មានភាពនឿយហត់អស់កំលាំងព្រោះគាត់លក់ដាច់ណាស់ថ្ងៃនេះ អញ្ចឹងក៍បង្ខំចិត្តហ៊ានលួចសក់និងអាវប្រពន្ធមកពាក់ដើម្បីធ្វើជាតួរកំប្លែង អោយពួកគាត់បានសើច ធូស្បើយការងារយប់នេះ សង្ស័យម៉ោង ២ភ្លឺទៀតហើយ អាណិតណាស់ការរកស៊ីគឺចឹងហើយគ្មានការងារណាដែលបានប្រាក់មកស្រួលៗទេ គឺតែងតែមានភាពលំបាកខ្លះ សំខាន់ប្រពន្ធខ្ញុំសើចដល់ថ្នាក់យំតែម្តង ស្មានតែយំអាណិតស្រលាញ់ប្តីដែលលះបង់ខំធ្វើជាធ្វើឆ្គួតអោយបានសើច គាត់ថាសក់នឹងគាត់ស្រលាញ់ណាស់ បងយកពាក់ខូចអស់ហើយ តែក៍គាត់រំភើបដល់ថ្នាក់យំដែរ  តស៊ូដើម្បីក្រពះ គឺបែបនឹងហើយខំបន្តទៀតយើង សូមជូនពរអោយប្រទេសកម្ពុជាគេចផុតពីគ្រោះកូវីដ១៩នេះ”៕