រាជធានីភ្នំពេញ៖ តារាសម្ដែងស្រី អ្នកនាង ម៉ាក សែនសូនីតា ហៅ តូតា  ក្រោយសម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រលាញ់ ចូលមកក្នុងជីវិត បន្ទាប់ពីបានរៀបការកសាងជីវិតគ្រួសារអស់រយៈពេល២ឆ្នាំមកនេះ ឃើញថាជីវិតរបស់ស្រីកាន់តែមានសុភមង្គលយ៉ាងជាមួយនិងក្រុមគ្រូសាររបស់ ។

យ៉ាងណមិញ បើគិតពីរយៈពេលដែលតារាសម្ដែងស្រីរូបនេះ សម្រាលកូន មានរយៈពេលជិតមួយឆ្នាំហើយ ដោយមុននេះ អ្នកនាង ម៉ាក សែនសូនីតា បានបង្ហោះនូវរូបជាច្រើនសន្លឹកនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដោយតារាស្រីកូនមួយរូបនេះ កំពុងឈរថតរូបស្លៀកក្នុងឈុតឈុតប៊ីគីនី បញញ្ចេញភាពយ៉ាងពេញទំហឹង បង្ហាញសាច់ដ៏សខ្ចី នៅមាត់សមុទ្រអមដោយទេសសភាព យ៉ាងស្រស់ស្អាតផងនោះទើបធ្វើឲ្យ តារាស្រីរូបនេះកាន់តែមានភាពស្រស់ស្អាតទាក់ទាញ់ បើទោះបីជានាងមានកូនហើយក៏ពិតមែនតែមើលទៅតែស្រស់ស្អាត រហូតធ្វើឲ្យបងប្អូនមហាជនគ្រប់គ្នាកោតសរសើរដល់រូបនាងគ្រប់ៗគ្នាតែម្តង។

ជាមួយគ្នាអ្នកនាង ម៉ាក សែនសូនីតា ក៏បានភ្ជាប់ជាមួយសំណេរមួយឃ្លាយ៉ាងចាក់ដោតថា “ សម័យនឹងឥឡូវទាល់មានសាច់តិចបានគួរអោយស្រលាញ់”៕