រាជធានីភ្នំពេញ៖ តារាចម្រៀងដ៏ល្បីល្បាញប្រចាំផលិតកម្ម សាន់ដេ គឺ លោក ខាន់ ជេមស៍ ដែលត្រូវបានមហាជន ទទួលស្គាល់ និង កោតសរសើរចំពោះស្នាដៃរបស់លោក នៅលើវិថីសិល្បៈ គួររំលឹកដែរថា តារាចម្រៀងរាងសង្ហាររូបនេះ មានសាងស្នាដៃជាច្រើនជូនមហាជនគ្រប់ស្រទាប់វណ្ណៈជាមួយបទចម្រៀងពីរោះរណ្តំដួងចិត្តអ្នកទស្សនាមិនចេះជិនណាយ ទាំងចម្រៀងចាស់ និង សមិទ្ធផលថ្មីបច្ចុប្បន្នរបស់លោក។

ដោយឡែកថ្មីៗនេះ ខាន់ ជេមស៍ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទ្ស​សនិកជន ខណៈដែលគេប្រទះឃើញ បទចម្រៀងមួយបទរបស់លោក បញ្ចេញនៅក្នុងផលិតកម្មសាន់ដេ ដែលមានចំណងជើងថា « Boy Loy   » គឺបទចម្រៀងរបស់លោក និងមានការច្រៀងរួមគ្នា ជាមួយកូនប្រុសសំណព្វចិត្តលោកដើម្បី​វាយ​​លុក​​ទីផ្សារ​​​ ចម្រៀង​នៅ​កម្ពុជា។

បើតាមការបង្ហោះបង្ហោះនៅគណនីហ្វេសប៊ុក របស់ ខាន់ ជេមស៍ ក៏បានសរសេរៀបរាប់ ថា ៖ “អរុណសួស្ដីបងប្អូនទាំងអស់គ្នា! ខានចេញបទយូរ! ម្ដងនេះ ចង់ណែនាំកូនប្រុសនិងប្អូនៗតារាកិត្តិយសជាច្រើនមកជាមួយ ហើយក៏មានការចូលរួមពីអាយដល PhanRong- ផាន់រុង ជាភ្ញៀវកិត្តិយសដែរ”៕