រាជធានីភ្នំពេញ៖ ម្សិលមិញតារាចម្រៀងទ្រនំហង្សមាសអ្នកនាង សុគន្ធ និសា បានបង្ហោះរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បង្ហាញពីការផ្លាស់ប្ដូររសនិយមជីវិតពោលគឺធ្លាប់តែតុបតែងបែបសុភាពរាបសាររមទម្យ តែប្ដូរមកផាត់មុខបែបកាចឆ្នាស់ សិចស៊ី កែវភ្នេកមុតស្រួចទាក់ទាញ ស្នាមញញឹមស្រស់បំព្រងទាក់ចិត្ត ថែមភ្ជាប់ដោយសំណេរខ្លីបញ្ជាក់ថា«សុំដូរស្ទាយបន្តិចណាចា»។

យ៉ាងណាក្ដី នៅពីក្រោមរូបភាពដ៏ស្រស់ស្អាតទាក់ទាញភ្នែករបស់ សុគន្ធ និសា កំពុងឆក់យកការចាប់អារម្មណ៍ សន្ធឹកសន្ធាប់ពីមហាជន និងអ្នកគាំទ្រ ដោយក្នុងនោះមានមតិកោតសរសើពីសម្រស់របស់នាងមិនដាច់ពីមាត់ផងដែរថា«ផាត់មុខបែបនេះ​ស្អាតសិចស៊ី​គួរឲ្យស្រឡាញណាស់អាយដល»៕