រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានវិវត្តខ្លួនមកជាតារាចម្រៀងអាជីពពេញលេញក្រោយបានចុះកុងត្រាជាមួយ​ផលិតកម្ម Galaxy Navatra ជីវិតថ្មីរបស់តារាចម្រៀង តន់ ច័ន្ទសីម៉ា បានធ្វើឲ្យនាងផ្លាស់ប្ដូរ ១៨០ដឺក្រេ យ៉ាងលឿនបំផុត។ មានអតីតកាល​ជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ ក្មេងស្រី​ម្នាក់នេះមិនធ្លាប់គិតឡើយថាអាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះ។

កញ្ញា តន់ ច័ន្ទសីម៉ា គឺជាក្មេងមាននិស្ស័យសិល្បៈតាំងពីកំណើត នាងមានកំណើតមកពីខេត្តតាកែវ​ដែល​មានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ នាងជាកូនទី៣ ក្នុងចំណោម ៤នាក់ សុទ្ធតែស្រី។ដោយបងបប្អូនមាហាជនជាច្រើនធ្លាប់តែឃើញ តន់ ច័ន្ទសីម៉ា ​​ច្រៀងដោយអ្នកខ្លះមិនដែលដឹងពីអាយុពិតរបស់តារាស្រីរូបនេះឡើយ។

បើគិតមកពេលបច្ចុប្បន្ននេះតារាស្រីវ័យក្មេងដែលកំពុងឡើងកូដយ៉ាងខ្លាំងនៅក្នុងផលិតកម្ម Galaxy Navatra តន់ ច័ន្ទសីម៉ា ទើបតែអាយុ២២ឆ្នាំតែប៉ុណ្ណោះ ហើយសព្វថ្ងៃនេះ នាងមានបទជាច្រើនបានចេញលើទីផ្សារសុទ្ធ​តែ​ជាបទ​ពេញ​និយមដូចជាបទ “មិនស្មោះស្រឡាញ់រកងាប់អី” “យល់ច្រឡំគេស្រឡាញ់យើ បទ ”ដណ្ដឹងអូនទៅ” បទ ” “ចង់សុំ Wifi “ បទ “ឡានសារ៉ែន”បទ “រកស៊ីជាមួយក្យ” “កាត់ឆុង” ជាដើម៕