រាជធានីភ្នំពេញ៖ កញ្ញា សុភ័ក្រ កុសុម៉ា បានទទួលការគាំទ្រ យ៉ាងខ្លាំងពី អាជីពជាពិធីការនីដែលប្រកបដោយ វោហាសព្ទ ចាក់ទឹកមិនលេច ព្រមទាំងជា តារាចម្រៀងដែលមានទឹកដម សម្លេងដ៏ពីរោះ គួរឲ្យចង់ស្ដាប់ផងដែរ។

បើនិយាយពី ស្ទាយ៍តុបតែងខ្លួនវិញ សុភ័ក្រ កុសុម៉ា តែងតែមាន ភាពទាក់ទាញយ៉ាងខ្លាំង និងមានការ លេងខ្លួនបែបប្លែកៗនិង ថ្មីៗជានិច្ច មិនដែលធ្វើឲ្យ ប្រិយមិត្តខកចិត្តនោះទេ។

ជាក់ស្ដែង ថ្មីៗនេះ នាងបានបង្ក ការភ្ញាក់ផ្អើល ដល់ហ្វេនៗ មួយទៀតហើយ ដោយបានតុបតែងខ្លួន យ៉ាងប្លែកភ្នែក ក្រោយឃើញ កុសុម៉ា បង្ហោះរូបភាពជាច្រើនសន្លឹកនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កំពុងឈរកាចរាងនៅមាត់សមុទ្រ ស្លៀកក្នុងឈុតពណ៌ខ្មៅ បញ្ចេញភាពស៊ិចស៊ី មួយកំណាត់ខាងក្រោយ យ៉ាងពេញទំហឹងតែម្តង។

ជាមួយគ្នានេះ សុភ័ក្រ កុសុម៉ា បានភ្ជាប់ជាមួយសំណេរបែបលេងសើចថា ៖ ខ្ញុំមិនចូលចិត្តថត camera Edit ដូចគេទេ ព្រោះខ្ញុំចូលចិត្តបែប Camera ហ្ស៊ីនៗគ្រាន់តែពេលថតហើយខ្ញុំយកទៅកែរតែ10 កម្មវិធីអីទេ”៕






