រាជធានីភ្នំពេញ៖ ទស្សនិកជនមួយចំនួនធំ ប្រាកដជាបានជ្រាបច្បាស់រួចមកហើយ ថាកាលពីមួយរយៈកន្លងទៅ តារាចម្រៀង និងជាតារាសម្ដែង លោក យូ ឌីស្កូ បានសម្រេចចិត្ត ទៅព្យាបាលជំងឺ នៅប្រទេសឥណ្ឌា ដើម្បីធ្វើការព្យាបាល វះ​កា​ត់ប្ដូរក្រ​លៀ​នថ្មី រហូតទទួលបានជោគជ័យ។ក្រោយព្យាបាល លោក យូ ឌីស្កូ មានទឹកមុខប្លែក ប្រែស្រស់ថ្លា និងមានសាច់ឈាមទ្រលុកទ្រលន់ ឡើងវិញ ជាងមុនឆ្ងាយណាស់ ខណៈដែលកន្លងទៅលោក យូ ឌីស្កូ មានរាំងកាយស្គមស្គាំង ពេលដែលជំងឺកំពុងតែវា​យលុ​ករូបលោក។

ជាក់ស្តែងនៅពេលថ្មីៗនេះ លោក យូ ឌីស្កូ បានធ្វើឲ្យមហាជននិង ហ្វេនៗផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លង ក្រោយលោកបង្ហោះរូបភាពមួយសន្លឹកនៅគណនីហ្វេសប៊ុផ្ទាល់ខ្លួន ដោយក្នុងទឹកមុខហាក់ដូចជាវិប្បត្តិក្នុងចិត្តមិនតែមិនហ៊ានបញ្ចេញឲ្យគេដឹង។

ដោយក្នុងតារាប្រុសរូបក៏បានភ្ចាប់ជាមួយសំណេររៀបរាប់ថា៖ “ហត់នឿយនឹងជីវិតរាល់ថ្ងៃ​ណាស់ តែខ្ញុំក៏មិនត្រូវចុះចាញ់នឹងវាដែរ​ ឆាកជីវិតមនុស្សម្នាក់ៗមានចុះមានឡើងបើយើងព្យាយាមតស៊ូ”៕