ខេត្តកណ្ដាល ៖ ម្សិលមិញនេះផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលតារាកំប្លែងជើងចាស់ នាយ ព្រីង សម្រេចចិត្តប្រកាសលក់ដី និងផ្ទះជាបន្ទាន់ ដោយសារខ្វះខាតខ្លាំង និងអស់លទ្ធភាពក្នុងការព្យាបាលជំងឺរបស់ភរិយាដែលកំពុងឈឺធ្ងន់ ។

នៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួន តារាកំប្លែងដែលតែងបង្ករសំណើចដល់បងប្អូនទស្សនិកជនរូបនេះបានរៀបរាប់ភ្ជាប់ដោយភាពជាច្រើនសន្លឹកជាមួយថា «ខ្ញុំបាទនាយព្រីងសូមប្រកាស លក់ដី និងផ្ទះ ទំហំ ១០ម×២០ម ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយសារពេលនេះ ប្រពន្ធរបស់ខ្ញុំមានជម្ងឺធ្ងន់ដែលខ្វះខាតខ្លាំង ខ្ញុំគ្មានលទ្ធភាពទៀតទេ» ។ រំពេចបានឃើញការបង្ហោះយ៉ាងដូច្នោះ ក៏មានមតិជាច្រើនបានជូនពរដល់ភរិយារបស់តារាកំប្លែង នាយ ព្រីង ឱ្យឆាប់បានជាសះស្បើយពីជំងឺផងដែរ ៕