រាជធានីភ្នំពេញ៖​ តារាចម្រៀងលំដាប់កំពូលរបស់ទ្រនំហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹក​ បង្ហាញស្នាមញញឹមស្រស់បំព្រង និងទឹកចិត្តរីករាយដើម្បីស្វាមគមន៍ខែថ្មី ខែមិនា ដែលភ្ជាប់ជាមួយសំណេរខ្លីឆ្លៀតជូនពរទៅកាន់មហាជនគ្រប់រូបថា«អរុណសួស្ដីខែថ្មី សូមមានសំណាងល្អទាំងអស់គ្នាណា»។

រូបភាពគ្រងឈុតបុរាណខ្មែរ យ៉ាងស្រស់ស្អាត រមទម្យខ្ពង់ខ្ពស់ ពោរពេញដោយភាពថ្លៃថ្នូររបស់ ប្អូនថ្លៃថៅកែហង្សមាសរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើសន្ធឹកសន្ធាប់ទៅលើសម្រស់ដ៏ស្រស់សោភា ទឹកមុខស្រទន់ទាក់ទាញ កែវភ្នែកមុតថ្លាគួរជាទីចាប់អារម្មណ៍របស់ ឱក សុគន្ធកញ្ញា រហូតមានអ្នកគាំទ្រមួយចំនួនបានខមិនដោយស្ងើចសរសើរមិនដាច់ពីមាត់ថា« តែងតែស្អាត ជាមួយនឹងភាពថ្លៃថ្នូរជានិច្ចបងស្រី»៕