រាជធានីភ្នំពេញ៖ បន្ទាប់ពីលែងលះដាច់ស្រេចជាមួយអតីតស្វាមីរួចមក តារាសម្ដែង និងបង្ហាញម៉ូតអ្នកនាង ទូច ស្រីល័ក្ខ​ ដែលជាម្ដាយដ៏រឹងមាំនោះ កំពុងរស់នៅយ៉ាងមានក្ដីសុខរួមជាមួយកូនប្រុសបណ្ដូលចិត្ត និងមិនដែលមានលេចលឺដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ ដើម្បីស្អំបេះដូងប្រេះស្រាំឡើយ។

ប៉ុន្តែដោយឡែក ស្រាប់តែនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១នេះ ទូច​ស្រីល័ក្ខ បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញរូបរាងស្រឡូនស្អាតទាក់ទាញ ឈរកាន់ក្រដាសសរមានអក្សរសរសេររៀបរាប់ ប្រកាសស្វែងរកសង្សារជាសាធារណៈនៅលើផេកផ្លូវការរបស់ខ្លួនថាបែបលែងសើចផង ការពិតផងថា«ខ្ញុំអាយុ៣៦ឆ្នាំ ប្រកាសរកសង្សាអាយុ២៥ឆ្នាំ»។

រូបភាពស្រស់ស្អាត ភ្ជាប់ជាមួយសេចក្ដីប្រកាសបើកភ្លើងខៀវ សមដូចបំណងបុរសៗជាច្រើនដែលកំពុង លង់នឹងសម្រស់មេម៉ាយកូនមួយសាច់ចាំរូបនេះផងនោះ គេឃើញអ្នកលេងបណ្ដាញសង្គមបុរសៗជាច្រើនបានចូលខមិនបង្ហាញមុខ សុំធ្វើជាអង្គរក្សបេះដូងផងដែរថា«ខ្ញុំ30ដែរសុំដាក់ផង បើអត់មាន25យក30ទៅ»៕