ភ្នំពេញ៖ ក្នុងឱកាសដ៏រីករាយក្នុងគ្រួសារ តារាចម្រៀង ឆន សុវណ្ណារាជ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមជ្ឈដ្ឋានទូទៅមិនធ្លាប់ដឹងថាលោកមានប្រពន្ធផង ស្រាប់តែតារាចម្រៀងរូបនេះប្រកាសដំណឹងថា “បានចៅមួយហើយខ្ញុំសំណាងល្អ និងសុខភាពល្អណា ឫទ្ធិស័ក្ត ចៅតា” ។

ក្នុងសារដដែលនេះ តារាចម្រៀងតួឯករឿង សិសិររដូវក្នុងបេះដូង ឆន សុវណ្ណារាជ បានបញ្ជាក់ផង​ដែរថា “ថ្ងៃនេះមកមើលក្មួយទើបឆ្លងទន្លេ ស្វាគមន៍សមាជិកគ្រួសារថ្មី” ។ ទន្ទឹមនឹងការស្រាយបំភ្លឺភ្លាមៗ របស់តារាចម្រៀង ឆន សុវណ្ណារាជ ធ្វើឲ្យមហា​ជនទូទៅអស់មន្ទិលសង្ស័យ ។ គួរបញ្ជាក់ឡើងវិញថា ចៅតារាចម្រៀង ឆន សុវណ្ណារាជ បានប្រសូត្រកាលពីម្សិលមិញថ្ងៃទី​២៨ វិច្ឆិកា ២០១៧ ដែលបាន​ដាក់ឈ្មោះថា “ឫទ្ធិស័ក្ក” គួរឲ្យស្រលាញ់ ៕