រាជធានីភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តទស្សនិកជនប្រាកដជាបានជ្រាប់រួចមកហើយ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ខែមិនា ឆ្នាំ ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិប្បត្តិការ ចុះបង្រាប់ ក្រុមឧក្រិដ្ឋជនក្នុងករណីប្លន់សម្លាប់រួចចាប់រំរិតទាមទាប្រាក់ ដែលមាទីតាងស្ថិតក្នុង បូរីអង្គរភ្នំពេញ ដោយស្ថិតក្នុងសង្កាត់ក្នុងភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យ៉ាងណាមិញក្រោយឃើញករណីបែបនេះតារាចម្រៀង របស់ផលិតកម្មថោន លោក គូម៉ា ក៏បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ និងបានដាស់តឿនដល់យុវជនមួយចំនួនថា៖ “មនុស្សស្លាប់គឺផុតអស់ហើយ នៅឡើយតែសាច់ញាតិឪពុកម្ដាយបងប្អូនដែលជាអ្នកត្រូវរងទុក្ខ ជាពិសេសគ្មានម្ដាយឱពុកណាគាំទ្រ និងចង់អោយកូនដើរផ្លូវខុសទេកុំអោយហួសពេលនិងមានវិប្បដិសារី ក្នុងនាមជាកូនសូមសាងល្អផ្ដល់ស្នាមញញឹមអោយលោកពុក អ្នកម៉ែ ដឹងគុណលោកនិង ធ្វើខ្លួនជាមនុស្សល្អសម្រាប់គ្រួសារ សង្គមនិងប្រទេសជាតិ  នៅអោយគេស្រលាញ់ ចាកចេញអោយគេអាល័យ (ដំបូន្មានរបស់លោកពុកខ្ញុំ)”៕