រាជធានីភ្នំពេញ៖ តារាចម្រៀងស្រី រាប៊ី កាន់តែល្បីល្បាញខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ សមត្ថភាពច្រៀង និងគួបផ្សំនឹង រូបសម្រស់ស្រស់សោភា ថែមទៀតនោះ កាន់តែ​ ធ្វើឲ្យហ្វេន​ ពេញចិត្តពេញថ្លើម ពេញបេះដូងតែម្តង។

ប៉ុន្តែគេក៏ចាប់អារម្មណ៍ រឿងការតែងខ្លួនរបស់ តារាស្រីរូបនេះផងដែរ ដែលភាគច្រើន គេតែងតែឃើញនាង លេងឈុតបែបរឹបរាង មិនថាឈុតខោអាវ ឬក៏ឈុតរ៉ូបនោះទេ ហើយកាលពីថ្មីៗនេះ រាប៊ី បានធ្វើមហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញ តារាស្រីរូបនេះ បង្ហោះរូបភាពប៉ុន្មានសន្លឹកនៅគណនីហ្វេស​ប៊ុករបស់នាង ដោយក្នុងគេឃើញ កញ្ញា រាប៊ី បានស្លៀកឈុតរ៉ូបពណ៌ស្វាយ កំពុងឈរបង្អូតសម្រស់នៅលើទូក អមដោយទេសភាព កាន់តែធ្វើឲ្យ លេចចេញនូវរូបសម្រស់ និងរូបរាងរបស់នាង​ ថែមមួយកម្រិតទៀត ដោយសារតែរាងរបស់នាង ស្លីមស្អាត ដូច្នេះ រាប៊ី មិនខ្លាចក្នុងការបញ្ចេញរាងដ៏ស្អាត​ជាមួយនឹង ឈុតឡើយ ។

ជាមួយគ្នានេះ ដែរ ម្ចាស់បទ “មាន់ស្រែ”រូបនេះក៏បានភ្ជាប់ជាមួយសំណេរថា ៖ “អារម្មណ៏ឯកាបណ្ដាលអោយខ្ញុំមកជិះទូកលេង”៕