រាជធានីភ្នំពេញ៖ តារាចម្រៀងស្រីសម្លេងធ្ងន់ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ដែលគេស្គាល់ច្បាស់ថា​ជា​កូនស្រី​របស់សិល្បកររៀមច្បង លោក ហួរ ឡាវី ពេលនេះកំពុងឡើងកូដខ្លាំង តាមរយៈការចេញនូវបទចម្រៀង​ផ្ទុះៗជាច្រើន និងការលេចមុខនៅក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ហង្សមាសជាច្រើនផងដែរ។

ជាក់ស្តែងនៅពេលថ្មីៗនេះ គេក៏ឃើញនៅគណនីហ្វេសប៊ុកកញ្ញា វី ឌីណែត បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដោយកំពុងឈរបីសត្វឆ្កែមួយក្បាដោយបានភ្ជាប់ជាមូយសំណេរយ៉ាងចាក់ដោយថា ៖ “ពេលខ្លះក្ដីស្រលាញ់​ ភាពស្មោះត្រង់​ ការដឹងគុណ​ មនុស្សសម័យនេះអាចនឹងពិបាករកជាងសត្វឆ្កែទៅទៀត ព្រោះថាក្ដីស្រលាញ់ដែលឆ្កែមានលើម្ចាស់របស់ពួកគេគឺគ្មានថ្ងៃប្រែប្រួលឡើយ”។

ក្រោយឃើញ កញ្ញា វី ឌីណែត បង្ហោះសាយ៉ាងដូចនេះភ្លាម ក៏ឃើញមានអ្នកគាំទ្រជាច្រើន បានចូលមកខមិនបញ្ចេញមតិជាហូរហែរផងដែរ រហូតមានអ្នកបានខមិនថា “ច្រណែនឆ្កែណាស់”៕