រាជធានីភ្នំពេញ៖ មុននេះ ពិធីកររាងសង្ហាលោក ជា វណ្ណារិទ្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹករួមគ្រួសារជាទីស្រឡាញ់ដែលជាផ្នែកធំបំផុតសម្រាប់ជីវិត បង្ហាញស្នាមញញឹមរីករាយ ពោរពេញដោយក្ដីសុខ សុភមង្គលកណ្ដាលធម្មជាតិស្រស់បំព្រងថែមភ្ជាប់ដោយសំណេរខ្លីបញ្ជាក់ថា« ក្តីសុខតិចៗ​  ពេលបាននាំគ្រួសារចេញក្រៅយកខ្យល់អាកាសធម្មជាតិទឹកធ្លាក់​ ប៊ូស្រា​ មណ្ឌលគីរី​»។

យ៉ាងណាក្ដី រូបភាពដ៏ស្រស់ស្អាតពោរពេញដោយដើមឈើខៀវស្រងាត់ ទឹកធ្លាក់ឈូៗត្រជាក់ស្រឹប គួបផ្សំជាមួយស្នាមញញឹមស្រស់បំព្រងនៃគ្រួសារតូចរបស់លោក ជា វណ្ណារិទ្ធ នេះដែរ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានលួចសរសើរមិនដាច់ពីមាត់ថា« ស្អាតណាស់បង មើលទៅមានក្ដីសុខណាស់»៕