ភ្នំពេញ៖ តារា​សម្តែង និង​ជា​ពិធីករ  ប៉ែន ចំរ៉ុង បានសម្តែងក្តីរំភើបខ្លាំងលើគណនីអ៊ីនស្ត្រាក្រាម បន្ទាប់ពីបានចូលរួមក្នុង​ពិធីមង្គលការកវី​ សុខ ជំនោរ កាលពីថ្ងៃទី២៦ វិច្ឆិកា ២០១៧ ។ ក្នុងសារនោះ ពោះម៉ាយរូបសង្ហា បានសរសេរថា “ពិតជារំភើបថ្ងៃនេះចាប់បានផ្កាសំណាងក្នុងថ្ងៃមង្គលការបងប្រុស សុខ ជំនោរ” ។ បើតាមពាក្យតំណរពីដើមមកតំណាលថា ការចាប់បានបាច់ផ្កាក្នុងពិធីបង្គលការនេះ សន្មត់ថា “ដល់គូ” បើអ្នកចាប់បាននោះជាមនុស្សប្រុសនឹងឆាប់បានប្រពន្ធ ចំណែកឯ នារីវិញនឹងឆាប់បានប្តី ។

ម៉្លោះហើយ បានជាសាររបស់ពិធីករ ប៉ែន ចំរ៉ុង បង្ហោះមិនទាន់បានមួយម៉ោងផង រំពេចនោះមានអ្នកចូលខមមិនចំអន់លេងថា តារាសម្តែង ប៉ែន ចំរ៉ុង ពេលនេះដល់គូហើយ និងម្នាក់ៗថែមទាំងជូនពរឲ្យលោករកបាននារីម្នាក់ដែលល្អ អាចរួមសុខរួមទុក្ខជាមួយគ្នាដល់ចាស់ព្រឹទ្ធចាស់ព្រេង កុំឲ្យជួបរឿងប្រាស់ប្រាត់ដូចមុនទៀត ៕