រាជធានីភ្នំពេញ៖ រូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងទ្រនំហង្សមាសកញ្ញា សុខ សីឡាលីន ក្នុងឈុតពណ៌មាសសំញែងរាងឡើងកប់កណ្ដាលពិធីមួយ កំពុងឆក់យកការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារតែនាងមានរាងស្រឡូនស្អាតខ្លាំង គួបផ្សំការតុបតែងមុខយ៉ាងផ្ចិតផ្ចង់ បានធ្វើឲ្យសម្រស់របស់នាងស្រស់ស្អាតលេចធ្លោខ្លាំងមិនធម្មតាផងដែរ។

រូបភាពដ៏ស្រស់ស្អាតទាក់ភ្នែកក្នុងឈុតពណ៌មាសរឹបរាង រំលេចសាច់សរខ្ចី របស់ សុខ​ សីឡាលីន កំពុងឆក់យកបេះដូងអ្នកគាំទ្របុរសៗឲ្យជ្រួលច្របល់អារម្មណ៍ និងកែវភ្នែកក្រៃលែង ព្រមទាំងលាន់មាត់កោតសរសើរមិនដាច់ ដោយមានអ្នកខ្លះបានខមិនបង្ហាញក្ដីស្រឡាញ់ពេញចិត្តថា«ស្រស់ស្អាតណាស់សំណព្វចិត្ត»៕