ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុនេះ តារាសម្ដែងជើងចាស់ អ្នកនាង សូដា នីតា ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតគ្រួសាររបស់នាង ដោយនាងទើបតែសម្រាលបានកូនប្រុសដំបូងទុកជាចំណងដៃជាមួយស្វាមីជាទីស្រលាញ់ ក្រោយអ្នកបានភ្ជាប់ពាក្យជាមួយគ្នា និងពរពោះជាច្រើនខែកន្លងមកនេះ។

ជាមួយនឹងដំណឹងដ៏សែនរីករាយនេះផងដែរ យើងឃើញថា គ្រប់បណ្ដាមហាជន ក៏ដូចជាហ្វេនៗទាំងអស់ បាននាំគ្នាផ្ញើពាក្យអបអរសាទរដល់តារារូបនេះគ្រប់គ្នា។ ពិសេសនោះ គឺអ្នកនៅក្នុងរង្វង់គ្រួសាររបស់តារាស្រីរូបនេះ ពួកគេពិតជាមានក្ដីត្រេកអរជាខ្លាំង ដោយបានឃើញក្មេងតូចដ៏គួរឲ្យក្នាញ់នេះ។ គួរបញ្ជាក់ផងដែរថា អ្នកនាង សូដា នីតា តារាស្តែង មានសាច់ដុំកង់ លោក យុទ្ធ ឋានៈ ពាក្យជាមួយគ្នាអស់រយៈជាច្រើនខែកន្លងមក៕