ខេត្តកោះកុង ៖ ភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១នេះ មាន​ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយយុវជនមួយក្រុមមានគ្នា៤នាក់ បានជិះម៉ូតូប្រដាប់ដោយដាវសាមូរៃ​ដេញកាប់ជនរងគ្រោះដូចរឿងកុន ដែលបណ្ដាលឱ្យជនរងគ្រោះដេកដួលនៅនឹងកន្លែង ។

តាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Neth Meta បានបង្ហោះរៀបរាប់ឱ្យដឹងថា «អរគុណបងប៉ូលិសខលមិនបាន5នាទីផងចុះមកដល់កន្លែងកើតហេតុភ្លាម កូនគេកូនយើងឃើញហើយអាណិតណាស់ ។ នៅនឹងមុខផ្ទះ អរគុណសម្ថកិច្ចភូមិ4ធ្វើការលឿនឆាប់រហ័យទាន់ចិត្តប្រជាជន» ។

ដោយឡែកគណនីហ្វេសប៊ុកឈ្មោះ សុផាន់ណា ចូលចិត្តផុស ក៏បានបញ្ជាក់ដោយរូបភាពស្ដែងៗថា «សាហាវ ក្មេងឥលូវឈាមរាវ រឿងអីបន្តិចវ៉ៃកាប់ចាក់គ្នា គឺខ្លាំងរាងខ្លួន ចុងក្រោយអ្នកឈ្នះជាប់គុក អ្នកចាញ់ស្លាប់ អ្នកដែលឈឺចាប់ជាគេគឺឪពុកម្តាយទាំងពីរ ។ ហេតុការណ៍នេះកើតនៅភូមិ4រោងចក្រត្រីខខេត្តកោះកុង04/03/21» ៕