រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានមហាជន ចាប់អារម្មណ៍ជាខ្លាំង ជាមួយការរៀបចំខ្លួន ដែលឃើញគួរជាគយគន់ មិនថាសម្រស់ ក្នុងការតុបតែងមុខ ឬម៉ូតសម្លៀកបំពាក់។

អ្វីដែល ពិសេស នឹងប្លែកភ្នែកនោះ ម្ចាស់បទ« គេស្អប់យើងហើយ » រូបនេះ បានផ្លាស់ប្ដូរ ស្ទីលថ្មីក្នុងឈុតពណ៌ខ្មៅបង្ហាញក្នុងទឹកមុនរាងកាចបន្តិចដែលមើលទៅពិតជាស្រស់ស្អា បានធ្វើឲ្យ អ្នកម៉ាក់កូនមួយរូបនេះ កាន់តែលេចធ្លោគ្រប់ប៉ុស្តិ៍តែម្តង ជាមួយកាយវិការនៃស្ទីលថតរូប ជាពិសេសនោះ តារាស្រីរូបនេះបានលេងស្ទាយ៍ ក្នុងឈុត រ៉ូបវែងពណ៌ខ្មៅ ដែលចែងចាំង បានធ្វើឲ្យ សុគន្ធកញ្ញា ទាក់ទាញថែមមួយកម្រិតទៀត មិនសរសើរមិនបានតែម្តង។

គ្រាន់តែរូបភាពទាំងនេះ បានបង្ហោះលើបណ្ដាញសង្គមភ្លាម ក៏មានអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរ មិនឈប់ ពីសម្រស់តារាចម្រៀងស្រី ល្បីឈ្មោះរូបនេះ ថាក្រៅពីពូកែច្រៀង កញ្ញា ក៏កាន់តែពូកែតុបតែងខ្លួន ជាពិសេសជាមួយឈុតថ្មីនេះ ពិតជាស្រស់ស្អាត ទាក់ទាញ មិនចាញ់តារាបរទេស ឡើយ៕