រាជធានីភ្នំពេញ៖ មុននេះ តារាសម្ដែងរូបស្រស់ ឌី សូនីតា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើផេកផ្លូវការរបស់ខ្លួន បង្ហាញសម្រស់ស្រស់បំព្រងក្នុងឈុតបុរាណខ្មែរដ៏ថ្លៃថ្នូរខ្ពង់ខ្ពស់ រួមជាមួយការតុបតែងមុខយ៉ាងផ្ចិតផ្ចង់ គួបផ្សំជាមួយគ្រឿងអលង្កាភ្លឺផ្លែកៗ រំលេចសម្ផស្សដ៏ស្រស់សោភា ដោយភ្ជាប់នូវសំណេរខ្លីបង្ហាញអារម្មណ៍សោកស្ដាយរូបរាងរបស់ខ្លួនបន្តិចថា«រាងម៉ែអាស្មាយ៍ពីមុនបាត់ទៅណា»។

នោពីក្រោមរូបភាពដ៏ស្រស់ស្អាត ទន់ភ្លន់ ពោរពេញដោយភាពថ្លៃថ្នូរក្នុងនាមជាស្រ្តីខ្មែរដ៏មានតម្លៃរបស់ ឌី សូនីតា កំពុងឆក់យកការចាប់អារម្មណ៍ និងពោលសរសើរសន្ធឹកសន្ធាប់ពីមហាជន ក្នុងនោះក៏មានមតិមួយចំនួនលើកឡើងដោយលាន់មាត់បន្តិចចំពោះសម្រស់ស្រស់ស្អាតរបស់ ឌី សូនីតា ដែលថែរក្សាបានយ៉ាងល្អក្រោយទើបសម្រាលកូនថា«ប្អូនស្រីនៅតែស្រស់ស្អាតដដែលតាស ពេលអូនញញឹមឬសើចគឺឆក់យកបេះដូង ហ្វេងបានទាំងអស់»៕