ភ្នំពេញ៖ នី រតនា ជាតារាចម្រៀងប្រុសដែលមានឈ្មោះល្បីល្បាញ និង មានការគាំទ្រច្រើនពីទស្សនិកជន និង ហ្វេនៗលោកផ្ទាល់ បើទោះបីពេលនេះ រូបលោកមានភរិយា និង កូនរួចយ៉ាងណាក្ដី ក៏លោកនៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល។

ម្យ៉ាងវិញទៀត ពេលនេះរូបលោកទើបតែទទួលសមាជិកថ្មីគឺ ជាកូនស្រីដែលគួរឲ្យស្រលាញ់ ដោយពេលនេះកូនស្រីរបស់លោកមានអាយុ ជិន១ខួបហើយ។ បើក្រឡេកមកមើលពីជីវិតគ្រួសាររបស់ នី រតនា វិញ ឃើញថា រូបលោកជាមួយភរិយា និងកូនស្រីតែងតែបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាគ្រប់ពេល។

ជាក់ស្ដែង ថ្មីៗនេះ នី រតនា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយភរិយាព្រមទាំងកូនស្រី ដែលសកម្មភាពទាំងនោះបង្ហាញឲ្យឃើញថា ពួកគេពិតជាមានសុភមង្គល ជាពិសេសបានបង្ហាញនូវស្នាមញញឹម និងក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ហើយរូបភាពទាំងនោះអាចធ្វើឲ្យអ្នកគាំទ្រច្រណែនបាន ជាមួយជីវិតគ្រួសារលោកបាន។ជាមួយគ្នានេះដែរ ម្ចាស់បទ “កូនក្រមុំបងអើយ”រូបក៏បានភ្ជាប់ជាមួយសំណារថា “ដល់ពេលចងសក់ចឹងទៅបានដឹងថាកូនមែលមុខដូច”៕