ភ្នំពេញ៖ តារាសម្តែងងារកំពូលតារាសិចស៊ី វេលា៧ឆ្នាំមុន សម សុជាត្តារ៍ នៅព្រឹកថ្ងៃទី២៩នេះធ្វើឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខណៈអតីតរាជនីដើមទ្រូងសិចស៊ីរូបនេះ បង្ហោះសារបង្ហាញពីកំហឹងក្តៅឆួល ដាក់បុរសម្នាក់ដោយពាក្យពេចន៍ធ្ងន់ៗ។ នៅក្នុងសារដែលស្រីស្រស់ សម សុជាតារ៍ បង្ហាញទាំងក្តៅស្លឹកត្រចៀកនេះ នាងបានរៀបរាប់យ៉ាងវែងអន្លាយថា «បើហែងខ្លាំង កុំលុបខមមិនហែង ហើយប្លុកអាញ អានេះវាថោកហើយអន់ជាងសត្វឆ្កែទៅទៀតវើយ អែងគ្រាន់តែផុសមកថៃលុយសល់តិចវាខមមិនថាឲ្យចូលលេងល្បែងទៅដល់អែងខមមិនទុកឲ្យពូជអ្នកលេងទៅ ពូជខ្ញុំមិនចេះលេងល្បែងទេ លេងសុខវាឆាតមកជេរអែងចឹងវិញយាយអានេះ ប្រុសអន់ម៉េស រួចហើយវាថា និយាយលេងទៀត ចុះបើអាញជេរម្រាយហែង ហើយអាញថា និយាយលេងខឹងអាញទេ ធ្វើឲ្យអាញមួរម៉ៅទាំងព្រឹក»។ ក្នុងសារនោះដែរ កញ្ញា សម សុជាតារ៍ ក៏ទទួចសុំអ្នកគាំទ្រជួយជូនដំណឹងនេះទៅបុរសដែលនាងផ្ទុះកំហឹងនោះ ។
ដោយនាងទទួចថា « មានបងប្អូនណា ហ្វ្រេន ហ្វេសប៊ុកជាមួយវា ស៊ែរឲ្យវាឃើញផង ហើយសូមផ្ញើរពាក្យវាជេរខ្ញុំជូនដល់អាថោកនុងដែរ ព្រោះអ្នកគឺថោកវានុងហើយចរឹកអន់ជាងសត្វ ឆាតមកហើយ ប្លុកទៀតអានេះ គេហៅថា អាញមិនហ៊ានទទួលស្គាល់ចរឹកបែបថោកៗ»។ ការបង្ហោះសារដោយពាក្យពេចន៍ធ្ងន់ៗពី កញ្ញា សម សុជាតារ៍ នេះ ត្រូវបានគេមើលឃើញថា ខណៈតារារូបនេះ កំពុងមានវត្តមានកម្សាន្តនៅប្រទេសថៃ ជាមួយការបង្ហោះរូបថតសប្បាយក្អាកក្អាយជាមួយនិងមិត្តភក្តិរួមដំណើរ។ ក្នុងនោះដែរក្នុងហ្វេសប៊ុក កញ្ញា សម សុជាតារ៍ ក៏គេឃើញបង្ហាញសារបុរសដែលនាងផ្ទុះកំហឹងដាក់នោះ ដែលក្នុងសារនោះ បុរសម្នាក់នោះសរសេរថា « គ្រាន់តែខំមិននិយាយលេងសោះ តមមកវិញសម្តីដូចឆ្កែចរិកថោកទាបជាងសត្វតិរិច្ឆានខ្លួនជាស្រីមានមុខមាត់ស្អាតបាតតែចិត្តជាសត្វតិរិច្ឆាន អន់ជាងក្មេងទៅទៀត មិនដែលឃើញទេ»។
