អ្នកគ្រូ គឹម ធីតា ឬគ្រូទស្ស៍ទាយយីហោ «គ្រូទាយម៉ាក់ស្រីពេជ្រ» ត្រូវបានមហាជនប្រជាពលរដ្ឋជាច្រើនស្គាល់តាមរយៈកេរ្ដិ៍ឈ្មោះនៃការទស្ស៍ទាយ និងវិជ្ជាការបន្ទន់ចិត្តឱ្យប្ដីប្រពន្ធជួបជុំគ្នា និងការរកស៊ីយ៉ាងល្បីល្បាញនៅជិតវត្តភ្នំ ។
ថ្លែងប្រាប់សារព័ត៌មានអ្នកគ្រូ គឹម ធីតា ហៅម៉ាក់ស្រីពេជ្របានឱ្យដឹងថា អ្នកគ្រូបានចេះវេជ្ជាការទស្ស៍ទាយនេះចាប់តាំងពីអាយុ៧ឆ្នាំ និងបានធ្វើជាអ្នកទស្ស៍ទាយនេះជាង២០ឆ្នាំហើយ ។ ការទស្ស៍ទាយអ្នកគ្រូ គឹម ធីតា មើលទៅតាមខ្សែដៃ មើលតាមសន្លឹកបៀរ និងមើលពីជោគជតា រាស៊ី មុខរបររកស៊ី និងជីវិតគូជាដើម ។ កូនសិស្សដែលមកមើលមានគ្រប់ជាន់ថ្នាក់ អ្នកអត់ អ្នកមាន ឯកឧត្តម ជំទាវ ក្មេងចាស់ ប្រុសស្រី មានគ្រប់វ័យគ្រប់ឋានៈទាំងអស់ ។
អ្នកគ្រូបន្តថា ក្រៅពីការទស្សួទាយអ្នកគ្រូក៏មានមន្ដវិជ្ជាការតំឡើងរាសី រៀបគ្រូបាតធ្យាយ កាត់ ឆុងជាន់ឆ្នាំ គត់ឆ្នាំ ដោះមន្តអាគមន៍ ហើយក្នុងនោះក៏មានការបន្ទន់ចិត្តសម្រាប់ស្នេហា ការរកស៊ី និងការធ្វើឱ្យគេចូលចិត្តអាណិតស្រលាញ់ផងដែរ ។ តែការបន្ទន់ចិត្តខុសពីធ្វើស្នេហ៍ អ្នកគ្រូមិនទទួលធ្វើស្នេហ៍នោះទេ ។
អ្នកគ្រូ គឹម ធីតា បញ្ជាក់ទៀតថា ជំនឿគឺស្ថិតទៅតាមបុគ្គលអ្នកដែលជួបទេ អ្នករកស៊ី លក់របស់តែមួយ ទីតាំងជាប់គ្នា ឯងលក់ថ្នមចិត្តភ្ញៀវ គេលក់មិនខ្វល់ តែគេលក់ដាច់ ឯង លក់មិនដាច់ ។ ខ្លះទៀតខ្វៀងលុយរហូត ដីនៅខ្លួន១០ឆ្នាំមិនឡើងថ្លៃទេ តែពេលលក់ឱ្យគេបានមួយឆ្នាំឡើងថ្លៃកប់ពពក ហើយទាំងនេះទាក់ទងនឹងយីអ៊ុន រាសី មោបាំង ដែលមានវិធីកាត់ស៊យតំឡើងរាសីមួយទៀត ។ អ្នកគ្រូថា ឧទាហរណ៍រឿងស្នេហា ប្រពន្ធល្អទាំងព្រមស្អាតពូកែតែប្តីយកអ្នកក្រោយ អន់ជាង ប្រពន្ធដើមមួយចប់តែប្ដីងប់ងល់ជាមួយគេ អានឹងស្រីអូសតាមផ្លូវងងឹតអ្នកគ្រូ មានវិធីជួយបាន ។
អ្នកគ្រូអះអាងថា ទស្ស៍ទាយ២០ជាងឆ្នាំនេះអ្នកគ្រូជួបសព្វគ្រប់ និងជួយគេបានច្រើនណាស់ទើបទទួលបានការគោរពគាំទ្រ ហើយមកដល់ពេលនេះភ្ញៀវមកសឹងរកពេលសម្រាកមិនបាន ។ ហើយដោយសារតែភាពល្បីល្បាញ និងកិត្តិនាមពូកែស័ក្ដសិទ្ធ ទើបរាល់ថ្ងៃមានជនខិលខូចមួយចំនួនបានយករូបអ្នកគ្រូទៅបង្កើតអាខោនហ្វេសប៊ុកក្លែយក្លាយជាច្រើនក្នុងគោលបំណងផ្សេងៗ ។ អ្នកគ្រូបញ្ជាក់ថា អាខោន និងផេកអ្នកគ្រូមានតែមួយគត់ គឺគ្រូទាយម៉ាក់ស្រីពេជ្រ ទីតាំងនៅលើផ្លូវធំរង្វង់មូលវត្តភ្នំតែម្តង ពិសេសលេខទូរស័ព្ទអ្នកគ្រូមានតែបីខ្សែខាងក្រោយនេះប៉ុណ្ណោះ ខ្សែទី១៖ 097 941 9999, ខ្សែទី២៖ 012 988 479 និងទី៣៖ 010 28 5555 ឬអាចធ្វើការណាត់មុន ចៀសវាងរង់ចាំយូរ ៕ អត្ថបទ៖ ម៉ៅ វិបុល





