តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ឬ G-David ពិតជាបានធ្វើឲ្យអ្នកគាំទ្រ ហាក់ស្រឡាំងកាំងគ្រប់គ្នា ដោយរូបគេក្លាហានហ៊ានComment បែបលេងសើចជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយសុំនាឡិការដៃមួយគ្រឿងទុកជាអនុស្សាវរីយ៍”រាំញីកែងជើង”។

នៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២២នេះ សម្តេចតេជោហ៊ុន សែន ដែលនាយរដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានបង្ហាញគណនី Instagram ផ្លូវការហើយ ដោយសម្ដេចបានលើកឡើងថា៖ «កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនី ឈ្មោះតាសាញ់។ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការនៃInstagram របស់ខ្ញុំដែលមានរូបភាពដូចភ្ជាប់ជាមួយ។»

ការប្រកាសរបស់សម្តេចតេជោនេះផងដែរបានធ្វើ៎ឲ្យ សិល្បករ សិល្បការនី ក៏ដូចជាបងប្អួនប្រជាជនខ្មែរជាច្រើននាក់ ដែលនិយមលេងបណ្តាញសង្គមផ្សព្វផ្សាយ Instagram មានការភ្ញាក់ផ្អើល ហើយក៏មិនបង្អង់យូរក្នុងការចុច Follow សម្ដេចដែរ ខណៈកន្លងមកពុំមានអ្នកដឹងថា ប្រមុខដឹកនាំកម្ពុជាប្រើប្រាស់បណ្ដាញសង្គមមួយនេះនោះទេ។

ជាមួយគ្នានោះ អ្វីដែលធ្វើឲ្យ មហាជនហូសចិត្តនិងចាប់អារម្មណ៍ខ្លាំងទៀតនោះ គេប្រទះឃើញតារាចម្រៀងរ៉េបលោក ងួន ចាន់ដេវិត ហៅ G-David ក៏បានចូលទៅ Comment ហានសុំធ្វើរឿងបែបនេះចំពោះសម្ដេចតេជោ ហ៊ុន សែន ដោយរូបលោកបានចូលទៅបញ្ចេញមតិនៅក្នុងផុសសម្តេចតេជោយ៉ាងដូច្នេះថា៖ «បាទពុក កូនសុំនាឡិកាមួយទុកជាអនុស្សាវរីយ៍ រាំញីកែងជើងពុក»។

សូមរំលឹកដែរថា កាលពីអំឡុងឆ្នាំ ២០១៦ លោក ងួន ចាន់ដេវិត និងតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សោភា បានចេញបទចម្រៀងមួយបទសម្រាប់បងប្អូនខ្មែរ រាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយបទនោះមានចំណងជើងថា “រាំញីកែងជើង” កាលនោះបទចម្រៀងមួយបទនេះ ទទួលបានស្ទុះនៃគាំទ្រយ៉ាងភ្លូកទឹកភ្លកដី សំណាកមហាជនក៏ដូចជាំអ្នកគាំទ្រ ។

នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តលើកទី៥ នៅខេត្តសៀមរាប ដោយកាលនោះ សម្ដេចតេជោ បានអញ្ជើញចូលរួមជាពិសេស ហើយសម្ដេចក៏បានរាំលេងកម្សាន្តក្នុងកម្មវិធីនោះដែរ ជាមួយនឹងបទ “រាំញីកែងជើង” របស់តារាចម្រៀង G-David និងអ្នកនាង ពេជ្រ សោភា។ ។ សម្ដចតេជោនាយករដ្ឋមន្ត្រីកាលនោះ ពេញចិត្តបទ «រាំញីកែងជើង» នឹងឱ្យកងទ័ព នគរបាល អាវុធហត្ថហាត់រាំបទញីកែងជើង សំរាប់ការហាត់ប្រាណទៀតផង។ បទនេះក៏មានការពេញនិយមដូចជានៅសហរដ្ឋអាមេរិក អូស្រ្តាលី កូរ៉េ និងកាណាដាជាដើម ជាពិសេសនៅពេលបានទទួលការកោតសរសើរម្ដងហើយម្ដងទៀតពីសម្ដេចនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំ។