ភាពយន្តខ្នាតធំដែលមានដែលចំណងជើងថា «គ្រោះជីវិតកូវីដ១៩» ដែលត្រូវបានគេដឹងថា ជាភាពយន្តជីវិតមួយដកស្រង់នូវស្ថានភាពរីករាលដាលជំងឺកូវីដ១៩ មកបង្ហាញជូនមហាជនទស្សនា ត្រៀមចាក់បញ្ចាំងជាផ្លូវការឆាប់ៗនេះហើយ។

បើតាមការអោយដឹងពីលោក ហ៊ុយ យ៉ាឡេង បានថ្លែងប្រាប់សារព័ត៌មាន “តារាញូស៍” ថា ភាពយន្តរឿង«គ្រោះជីវិតកូវីដ១៩» គឺភាពយន្តដែលលោកបានសម្រឹតសម្រាំងដោយយកចិត្តបំផុត ដើម្បីលើកយកមកបង្ហាញពីទិដ្ឋភាពពិតនៅក្នុងសង្គម ជាពិសេសស្ថិនៅក្នុងអំឡុងពេលដែល មានការកើតរីករាលដាលនៃជំងឺកូវីដ១៩។ ភាពយន្តនេះត្រៀមចាប់បញ្ជាំងនៅគ្រប់រោងកុនទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ ខាងមុននេះតទៅ។

បើតាមផលិតកភាពយន្តរឿង«គ្រោះជីវិតកូវីដ១៩»រូបនេះ បានអះអាងថា ដែរបានឆ្លុះបញ្ចាំងពីជីវិតពិតរបស់អ្នកលក់អនឡាញ និងភ្នាក់ងារលក់ដីឡូតិ៍មួយចំនួន ស្ថិតនៅក្នុងបរិបថក្នុងស្ថានភាពកូវីដ ១៩ នោះតែម្តង។ ដែលនៅក្នុងឈុតឆាកទាំងនោះតែសុទ្ធធ្លាប់បានកើតឡើងនៅក្នុងសង្គមពិតនាពេលបច្ចប្បន្ន និងគ្រាដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងទទួលរងនូវឥទ្ធិពលដោយសារជំងឺកូវីដ ១៩ នាពេលកន្លងមក។

ក្នុងនាមជាផលិតករលោករំពឹងថា រឿង”គ្រោះជីវិតកូវីដ ១៩” អាចនឹងចាក់ចំបេះដូងអ្នកទស្សនាមិនខាន ព្រោះលោកបានសម្រិតសម្រាំងផលិតរឿងនេះដោយប្រើបេះដូងដូចគ្នា។ ម្យ៉ាងទៀតស្នាដៃជាច្រើនរបស់លោកកន្លងមក ក៏មានការទទួលស្គាល់គាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ក្នុងនោះរឿងមួយចំនួនត្រូវបាននាំយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសផងដែរ។

មានអ្នកគាំទ្រស្នាដៃរូបលោកជាច្រើន បានបង្ហាញអំពីអារម្មណ៍ទន្ទឹងរងចាំនៃការទស្សនាភាពយន្តរឿង«គ្រោះជីវិតកូវីដ១៩»នេះផងដែរ ។ ភាពយន្តនេះត្រូវបានសម្តែងដោយរូបលោកផ្ទាល់ និង តារាសម្តែងស្រីវ័យក្មេង កញ្ញា យ៉ែម ស្រីពេជ្រ និងសិល្បករសិល្បការនីល្បីៗជាច្រើនរូបទៀត ដែលនិងត្រៀមចាក់បញ្ជាំងនៅគ្រប់រោងភាពយន្តល្បីៗទាំងអស់នៅក្នុងប្រទេសផងដែរ៕