ភ្នំពេញ៖ ព្រមនឹងជីវិតគ្រួសារ មិនថាពេលគេង ដំណើរកម្សាន្តឬដើរផ្សារ គូស្វាមីភរិយាពិធីករទូរទស្សន៍បាយ័ន លោក ជា សុវណ្ណារិទ្ធ រមែងបង្ហាញភាពស្រស់ស្រាយគ្រប់វេលា។ ខណៈនៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកានេះដែរ ក្នុងហ្វេស ប៊ុកភរិយា ពិធីករជា វណ្ណារិទ្ធ រៀបរាប់ថា «អារម្មណ៍ជាម្តាយ មិនថាទំងន់លើកទី ប៉ុន្មាន កូនប៉ុន្មានខែក៏នៅតែបារម្ភមិនឈប់ ចង់ដឹងថាកូនសុខភាពយ៉ាងណា ការលូតលាស់គាត់ធម្មតារឺទេ ពេលដែលម៉ាក់ៗ ផ្តាសាយ ក្អក ក្តៅខ្លួន រាគ ក្អួតចង្អោរ វិលមុខ ហូបមិនបាន គេងមិនបាន បែរជាក្នុងចិត្តខ្វល់ខ្វាយដល់កូនទៅវិញ ខ្លាចប៉ះពាល់ ខ្លាចកូនមិនស្រួល ខ្លាចគ្រប់ដង្ហើម…»។

ក្នុងសារដដែលនោះអ្នកនាងរៀបរាប់ពីការលំបាកនៅពេលដែលពពោះម្ដងៗថា«កូនទីមួយបានសម្រាកខ្លះ កូនទីពីរនេះ បាយមិនទៀង ថ្នាំក៏មិនទៀង ចំណីអាហារមិនដិតដល់ គេងក៏តិច រវល់ខ្លាំង រាល់យប់ស្ទាបពោះ សុំទោសកូន ថាបើកូនស្រលាញ់ប៉ាម៉ាក់ ត្រូវតែស៊ូៗ មិនថាពេលនេះរឺពេលណា យើងត្រូវតែនៅជាមួយគ្នា»៕