បន្ទាប់ពីអស់ភាពអត់ធ្មត់អត់ទ្រាំជាយូរឆ្នាំ ហ្វីយ៉ាតា បានចេញមុខព្រលះអ្នករិះគន់​មួយ​ចំនួនដែល​តែង​តែបញ្ចេញមតិជ្រុលចំពោះការស្លៀកពាក់របស់នាង ។

នៅលើបណ្ដាញសង្គមតារាម៉ូដែល អ្នកច្នៃម៉ូដ និង​ចម្រៀងកញ្ញា ​ហ្វីយ៉ាតា បានលើក​ឡើង​ថា អ្នកខ្លះឃើញ​គេ​ពាក់Sexyថតរូបច្រណែនគេ ថាគេចេះចេញចុះ តាមពិតបើ​បានរាង​ស្អាត​ដូចគេក៏ពាក់​ហើយក៏ថតដែរ ។ នាងថា ធ្វើអ្វីក៏មិនត្រូវចិត្តពួកអ្នកស្អប់ដែរ ទោះបីចេះ​យុទ្ធសិល្ប៍ផ្គុំ​ទ្វីប​ទាំងប្រាំបីចូលគ្នាតែមួយក៏គេថាយើងបំផ្លាញធម្មជាតិដែរ ។

តារាស្រីស្អាត ហ្វីយ៉ាតា អះអាងទៀតថា នាងពាក់ខោអាវស៊ីចស៊ីថតpost តែក្នុង​អា​ខោនគេទេ មិនបានទៅពាក់ហើយដើរចូលផ្ទះរបស់អ្នកឡើយ បើមិនចូលចិត្តកុំ follow page របស់នាង បើឃើញអូសរំលងគឺ ចប់ ។ នាងបន្តទៀតថា អ្នកដែលស្អប់ និងរិះគន់​នាង​គួររៀនចេះរកភាពស្ងប់ស្ងាត់ និងសេចក្ដីសុខសម្រាប់ខ្លួនឯងខ្លះផង ប្រយ័ត្នសរសៃ​ប្រសាទ ។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២២នេះតារាម៉ូឌែល អ្នកច្នៃម៉ូដ និងចម្រៀងកញ្ញា ហ្វីយ៉ាតា ត្រូវបានគេដឹងថា បានជួបរឿងខកបំណងមិនតិចជាង២នោះឡើយ ដោយរឿង​ខកបំណង​ទីមួយនោះគឺចំណង​ស្នេហ៍ដែលខំកសាងជាច្រើនឆ្នាំជាមួយតារាចម្រៀង អ្នកនិពន្ធ និងច្នៃ​ម៉ូត​លោក ហេង វិទូ បានដើរដល់ផ្លូវបំបែក ។ ដោយឡែកនៅថ្មីៗនេះ តារាស្រីដែល​និយម​ស្លៀកពាក់ស៊ីចស៊ីស្រឡះលើស្រឡះក្រោម បញ្ចេញសាច់សខ្ចី និងរាងរៅស្រឡូនរូបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់យ៉ាង​ចាស់ដៃបន្ថែមទៅលើការស្លៀកពាក់ ដែលធ្វើឱ្យស្រីស្អាត ហ្វីយ៉ាតា ធ្វើចិត្ត​ព្រះ​លែងបាន​ហើយចេញមុខតបតវិញដោយមិនញញើតដៃ ៕